ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​​ស្ត្រីដែល​ស្លា.ប់​ក្នុង​ភោជនីយ​ដ្ឋាន​​ខារ៉ាអូ​ខេ​ធា​ន​អាន​ម៉ិន​ទាម​ទារ​​យុត្តិ​ធម៌​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្រ្តីផ្នែកគិតលុយ​នៃ​ភោជនីយ​ដ្ឋាន​ខារ៉ាអូខេ ធានអានម៉ិន ដែលជួប​គ្រោះ​អកុសល​ស្លា.ប់​​យ៉ាងអាណោច​អាធ័ម​​ក្នុង​អគ្គិភ័យ​មួយ​ដែល​បាន​ កើតឡើងកាលពីព្រឹកថ្ងៃ​ទី១១ សីហា ​កន្លងមក ត្រូវ​បាន​ក្រុមគ្រួសារ​យក​សព​មករៀបចំធ្វើបុណ្យ​កាល​ពី​ម្សិល​មិញ​នៅ​ព្រះ​ វិហារដំណឹងល្អ​ព្រះយេស៊ូ ដែល​មាន​

រាជធានីភ្នំពេញ ៖    ស្រ្តីផ្នែកគិតលុយ​នៃ​ភោជនីយ​ដ្ឋាន​ខារ៉ាអូខេ ធានអានម៉ិន ដែលជួប​គ្រោះ​អកុសល​ស្លាប់​​យ៉ាងអាណោច​អាធ័ម​​ក្នុង​អគ្គិភ័យ​មួយ​ដែល​បាន​កើតឡើងកាលពីព្រឹកថ្ងៃ​ទី១១ សីហា ​កន្លងមក ត្រូវ​បាន​ក្រុមគ្រួសារ​យក​សព​មករៀបចំធ្វើបុណ្យ​កាល​ពី​ម្សិល​មិញ​នៅ​ព្រះ​វិហារដំណឹងល្អ​ព្រះយេស៊ូ ដែល​មាន​ទីតាំងលេខ​៧ ផ្លូវលេខ១៧៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការ​មន រាជ​ធានីភ្នំពេញ។

មុន​នេះ​​តាម​ព័ត៌​មាន​ជំហាន​ដំបូង​​បាន​រាយ​ការណ៍​​ថា នាង​ជា​ស្ត្រីបម្រើ​​ខារ៉ាអូខេ​​ តែ​ការ​ពិត​នាង​ជា​បុគ្គ​លិក​ផ្នែក​​គិត​លុយ​ក្នុង​ភោជនីយ​ដ្ឋាន។ សាច់ញាតិជនរងគ្រោះ​បានរៀបរាប់ឲ្យដឹង​ថា ស្រ្តីផ្នែកគិតលុយនៅភោជនីយដ្ឋាន​ខារ៉ាអូខេ យីហោ​ធានអានម៉ិន ដែល​​​បាន​ស្លាប់ទាំង​មិន​អស់​ចិត្ត​ក្នុងហេតុការណ៍អគ្គិ​ភ័យ​នោះឈ្មោះ​អ៊ុំ អូន អាយុ២៥ឆ្នាំ ស្នាក់នៅ​ភូមិ​ស្លែងរលើង សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ នាង​ជា​កូនទី២ក្នុង​ចំណោម​បង​ប្អូនពីរនាក់ ។ ការស្លាប់របស់នាងអ៊ុំ អូន ធ្វើឲ្យក្រុម​គ្រួសារ​មានមន្ទិលសង្ស័យនៅ​ពេល​ប្រភព​ព័ត៌​មានចេញផ្សាយថា នាង​ដេក​ក្នុង​បន្ទប់ទឹក​ស្ត្រី ក៏​ប៉ុន្តែតាមការអះអាង​ពី​មិត្តភ័ក្តិ​របស់​នាង​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​នាងស្លាប់នាង​បាន​ទូរស័ព្ទហៅ​ឲ្យ​គេជួយតែគ្មានអ្នកណាចេញ​មុខជួយភ្លាមៗនោះ​ទេ ដោយសារភោជនីយដ្ឋាន​នោះត្រូវ​បាន​មេ​ការ​ចាក់សោពីក្រៅ។

បងស្រីបង្កើតរបស់ជនរង​គ្រោះ​បាននិយាយ​ទាំងទឹកមុខក្រៀមក្រំនៅមុខ​មឈូសដាក់សព​ប្អូន​ស្រីថា អ្វីដែលធ្វើឲ្យក្រុម​គ្រួសារ​កើតមន្ទិល​សង្ស័យ​​នោះ ​គឺ​នាងអ៊ុំ អូន ​មិន​មែនស្លាប់​ដោយ​សារ​អគ្គិភ័យនោះទេ វាអាច​ជារឿងឃាតកម្ម​ស្លាប់​ហើយដុតបំផ្លាញវត្ថុតាង។ ​មិន​ដូច្នោះទេ ប្រាកដ​ជាថៅកែភោជនីយដ្ឋាន​ខារ៉ាអូខេ ធាន​អាន​ម៉ិ​ន​នោះ ចាត់តំណាង​ឱ្យមក​ចូល​រួម​បុណ្យ​សព​នាងអ៊ុំអូន និង​ជួបសំណេះសំណាល​ជា​មួយ​ក្រុមគ្រួសារជនរងគ្រោះ​ហើយ​នៅព្រឹក​ថ្ងៃទី១២ ខែសីហា ខណៈ​ដែលសពនាងត្រូវបានតម្កល់ ធ្វើបុណ្យក្នុងព្រះវិហារដំណឹងល្អព្រះយេស៊ូ​នោះ។ ក្រុម​គ្រួសារ​សព​ស្ត្រី​រងគ្រោះ​បាន​ស្នើសុំ​ឲ្យ​លោក​អភិ​បាល​ខណ្ឌ​ដូន​​ពេញ ក៏ដូច​ជាសមត្ថកិច្ច​ជំនាញ​មេត្តាជួយ​ស្វែង​​រក​យុត្តិធម៌ជូនដល់ព្រលឹងនាងអ៊ុំ អូនផង ដើម្បី​ឱ្យ​នាងស្លាប់ទៅ​បិទ​ភ្នែកជិត ។

លោកសុខ សម្បត្តិ អភិបាល​ខណ្ឌដូនពេញ បាន​ឲ្យកោះសន្តិភាពដឹងតាម​ទូរស័ព្ទកាលពី​ព្រឹក​ថ្ងៃទី១២ ខែសីហា ថា ក្រោយពី​គ្រោះ​អគ្គិ​ភ័យ​កើត​​ឡើង​បណ្តាល​ឱ្យ​​មាន​​មនុស្ស​ស្លាប់​ ទី​តាំង​ភោជនីយដ្ឋានខារ៉ាអូខេយីហោធានអានមុិន​ត្រូវ​បានបិទបណ្តោះអាសន្នរង់ចាំបង្កើតគណៈ​កម្មការ​ចម្រុះចុះពិនិត្យរកមូលហេតុ។ លោក​អភិបាល​ខណ្ឌបានផ្តាំផ្ញើតាមរយៈ​កោះសន្តិភាព​សុំឲ្យក្រុម​គ្រួសារសពនាងអ៊ុំ អូន ទៅដាក់ពាក្យ​បណ្តឹងនៅ​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
សពនាងអ៊ុំ អូន នឹងត្រូវដង្ហែយកទៅបូជា​នៅ​​វត្ត​សំបួរមាស ក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី​១៣ សីហា នេះ៕