ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រឡុ​កស៊ីម៉ង់ត៍​កិនម៉ូតូ​​បាក់​ជើង​​និស្សិត​ស្រីម្នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​រថយន្តក្រឡុកស៊ីម៉ង់ត៍​​មួយគ្រឿង​​​បើក​កិនម៉ូតូគុប​ពណ៌ទឹក​​​​ប្រាក់ ​បណ្តាល​ឱ្យ​​និស្សិត​ស្រី​​​ជា​​​​អ្នក​បើកម៉ូតូ​បាក់ជើង​ស្តាំ​​គួរ​ឱ្យសោកស្តាយ​កាលពី​វេលា​ម៉ោង​​១០​និង​​​៣០នាទីព្រឹក​ថ្ងៃទី​​១២ សីហា ​២០១១ ​តាម​បណ្តោយ​​ផ្លូវ​​លេខ​​១៩៨៦ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។…

រាជធានីភ្នំពេញ​​ ៖ ​​​រថយន្តក្រឡុកស៊ីម៉ង់ត៍​​មួយគ្រឿង​​​បើក​កិនម៉ូតូគុប​ពណ៌ទឹក​​​​ប្រាក់ ​បណ្តាល​ឱ្យ​​និស្សិត​ស្រី​​​ជា​​​​អ្នក​បើកម៉ូតូ​បាក់ជើង​ស្តាំ​​គួរ​ឱ្យសោកស្តាយ​កាលពី​វេលា​ម៉ោង​​១០​និង​​​៣០នាទីព្រឹក​ថ្ងៃទី​​១២ សីហា ​២០១១ ​តាម​បណ្តោយ​​ផ្លូវ​​លេខ​​១៩៨៦ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។

យោងតាម​​​សាក្សី​ដែលឃើញហេតុការណ៍​នេះ​​​បាន​ឱ្យដឹង​ថា មុន​​ពេល​​កើតហេតុ ​គេ​បាន​ឃើញ​​រថយន្តក្រឡុកស៊ីម៉ង់ត៍​មួយ​គ្រឿង​​​ ពាក់​ស្លាកលេខ ភ្នំពេញ 5A-0237 បើក​ពីជើង​​ទៅ​ត្បូង​​​ចេញពីផ្លូវលំ​​​មួយ លុះ​ដល់​ផ្លូវ​​​​១៩៨៦ ក៏​បាន​បត់ស្តាំ ជ្រុល​កិន​ម៉ូតូមួយគ្រឿង​ម៉ាក​​​គុប ​ពណ៌​ទឹក​ប្រាក់ ​​ពាក់​ស្លាកលេខ​ កំពង់​ឆ្នាំង ​1A-5755​បើក​បរ​ដោយ​​និស្សិត​ស្រី​ម្នាក់ អាយុប្រហែល​​២០ឆ្នាំ​ បណ្តាល​ឱ្យ​​​​​​បាក់ជើង​​ស្តាំ​​ត្រូវបានបញ្ជូន​ទៅសង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​​​យ៉ាង​ប្រញាប់​ប្រញាល់​។

សមត្ថកិច្ច​ខណ្ឌសែនសុខ ​​បាន​ឱ្យដឹង​ថា ​រថ​យន្តក្រឡុកស៊ីម៉ង់ត៍​កិន​ម៉ូតូនិស្សិត​​​ស្រីចូល​ពាក់​​កណ្តាល​រថយន្តនេះ បណ្តាល​មក​ពី​​​រថយន្ត​នោះ​​​បែក​កញ្ចក់​​ទ្វារ​ខាង​ស្តាំ​​ ហើយ​យក​​ឈើ​មួយ​បន្ទះយកមក​បាំង ដើម្បី​​កុំ​ឱ្យ​ក្តៅ​ ​ប៉ុន្តែ​បែរ​ជា​​មើល​ក្រោយ​​មិនឃើញ ​និង​មើល​ចំហៀង​ក៏​មិនឃើញ ទើប​រថយន្ត​​​នេះ​បត់ស្តាំ​​មិនឃើញម៉ូតូ​ក៏ជ្រុល​​ទៅ​កិន​​បែបនេះ៕