ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ចំនួន​​​២​នៅ​ស្រុក​ឆែប ជាប់ព្រំ​​ប្រទល់​​​ឡាវ​កំពុងលិចលង់​​ខ្លាំង​

13 ឆ្នាំ មុន

ខេត្តព្រះវិហារ​​​ ៖ ទឹក​​​​ទន្លេ​មេគង្គ​​លើ​​​​នៅ​​ឃុំកំពង់ស្រឡៅ​​​១ និង​ឃុំ​កំពង់ស្រឡៅ​​២ ស្រុក​ឆែប​​ ​​ជាប់​ព្រំប្រទល់​ឡាវ​បាន​​ទទួលរង​ដោយ​ទឹក​ជំនន់​​លិច​​លង់​​​វាលស្រែ​ និងភូមិ​ឋាន​​ប្រជា​ពលរដ្ឋ​​ទាំង​​២ឃុំ​ខាងលើនេះ​​​ចំនួន​​​១៥៩​គ្រួសារ ស្មើ​នឹង​មនុស្ស​​​​១.១១៧​នាក់ កំពុង​ជួប​ការ​លំបាក​ដីស្រែ​​​​​​១៥៨​ហិកតា​ ដីចម្ការ​​១២ហិកតា ​ត្រូវលិច​

ខេត្តព្រះវិហារ​​​ ៖ ទឹក​​​​ទន្លេ​មេគង្គ​​លើ​​​​នៅ​​ឃុំកំពង់ស្រឡៅ​​​១ និង​ឃុំ​កំពង់ស្រឡៅ​​២ ស្រុក​ឆែប​​ ​​ជាប់​ព្រំប្រទល់​ឡាវ​បាន​​ទទួលរង​ដោយ​ទឹក​ជំនន់​​លិច​​លង់​​​វាលស្រែ​ និងភូមិ​ឋាន​​ប្រជា​ពលរដ្ឋ​​ទាំង​​២ឃុំ​ខាងលើនេះ​​​ចំនួន​​​១៥៩​គ្រួសារ ស្មើ​នឹង​មនុស្ស​​​​១.១១៧​នាក់ កំពុង​ជួប​ការ​លំបាក​ដីស្រែ​​​​​​១៥៨​ហិកតា​ ដីចម្ការ​​១២ហិកតា ​ត្រូវលិច​លង់ ផ្លូវជាតិ​​​​តាម​បណ្តោយ​ ​មាត់​ទន្លេ​​​មេគង្គ​លើ លិច​​ជាច្រើន​កំណាត់​​ៗ ​​សរុប​​​១.២០០​​ម៉ែត្រ​។

លោក​អ៊ុំ ​ម៉ារ៉ា ​អភិបាល​ខេត្ត​ព្រះវិហារ​ បាន​មាន​​វិធានការ​​ជា​បន្ទាន់​ចាត់​បញ្ជូន​លោក​ ស ថាវី ​​អភិបាល​​​រង​ខេត្ត​ ដឹកនាំក្រុម​​​ការ​ងារ​បស់​​​ខេត្ត និងស្រុកឆែប ចុះទៅ​ដល់​​ឃុំកំពង់ស្រឡៅ​១ និង​ឃុំ​​កំពង់​ស្រឡៅ​​២ តាមបណ្តោយ​មាត់ទន្លេ​មេគង្គ​​លើ​ជាប់​​​ព្រំប្រទល់​ប្រទេស​​ឡាវ ដើម្បី​​​ត្រួត​ពិនិត្យ និងស្រង់​ទិន្ន​​ន័យ​​ប្រជា​ពលរដ្ឋ​​​​​ដែលរង​នូវ​ការ​​លិច​លង់ ​​។ លោកអភិបាល​​ខេត្ត​អ៊ុំ ម៉ារ៉ា បាន​​​ឱ្យដឹង​ថា ពេលនេះ​​​ស្ថាន​ភាពទឹក​​ជំនន់​​ពី​ទន្លេ​មេគង្គ​លើ​កំពុង​​​តែ​គំរាម​កំហែងខ្លាំង ហើយ​សាលា​ខេត្ត​បាន​ត្រៀម​​​ជំនួយ​ដល់​ប្រជាពលរដ្ឋ​​​ទាំង​​២​​ឃុំ​ខាង​លើនេះ ​បន្ទាប់ពី​​មាន​ការ​ត្រួត​ពិនិត្យ​​​ជា​បន្ត​បន្ទាប់​។

សូម​បញ្ជាក់​ផងដែរថា​ ​​ទឹកជំនន់ដែល​បណ្តាល​ឱ្យលិច​លង់​​​នៅ​តំបន់​ព្រំប្រទល់​​​ប្រទេ​​ស​ឡាវ​​នាពេលនេះ​​មិន​អាច​និយាយ​ថា ឆាប់​​ស្រក​​នោះ​ទេ ព្រោះតែ​​មាន​​ភ្លៀង​​​​នៅ​តែ​បង្អុរ​​ចុះជា​ប្រចាំ​ ។ ដោយ​​ឡែក​នៅ​​ម្ខាង​ទន្លេ​​​​ទឹក​​​ដី​​ឡាវ​ឯណោះ​វិញ​ ​ក៏​មានការ​លិច​លង់​​​ដូចប្រទេស​​​កម្ពុជា​ដែរ ។ ​​ពេលនេះអាជ្ញាធរ​​​​ខេត្តព្រះវិហារ​កំពុង​​ពិភាក្សា​​គ្នាជុំវិញ​​​ការដឹកជញ្ជូន​​ស្បៀងទៅ​​ចែក​ជូន​​ពលរដ្ឋ​​​ដែល​រង​គ្រោះ​​​ ប៉ុន្តែ​​​អ្វីដែល​ធ្វើ​​ឱ្យ​មាន​ការ​ពិបាក​ជាខ្លាំង​នោះ​ គឺ​​ផ្លូវ​​គមនាគមន៍​​ទៅកាន់​​តំបន់នោះ​​​ខូចយ៉ាង​ខ្លាំង ៕