ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ផ្សារ​ថ្មី​​​​៣ឃាត់ខ្លួន​ជនសង្ស័យ​​​កំពុងប្រើប្រាស់ថ្នាំញៀន​​​៤នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​ផ្សារថ្មីទី​៣ បាន​​​ឆ្មក់​ចូល​​ឃាត់ខ្លួន​ជន​សង្ស័យប្រើប្រាស់​ថ្នាំញៀន​​ចំនួន​​​៤នាក់ នៅ​ចំណុច​​​​កាំជណ្តើរ​​​ជាន់ទី​៣ (ប្លុកតាន់​ប៉ា) កែង​ផ្លូវ​​លេខ​​​១៥៤ ​និង​៤៩ ស្ថិតក្នុង​ភូមិ​​​ទី​៦ សង្កាត់​ផ្សារ​ថ្មីទី៣ ខណ្ឌ​​ដូនពេញ ​កាលពីវេលាម៉ោង​​​១០​និង​​៣០​នាទី​​​ព្រឹក​ថ្ងៃទី​១១ សីហា ខណៈ​ពេល​ជន​ទាំង​​នោះ​

រាជធានីភ្នំពេញ​​ ៖ ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​ផ្សារថ្មីទី​៣ បាន​​​ឆ្មក់​ចូល​​ឃាត់ខ្លួន​ជន​សង្ស័យប្រើប្រាស់​ថ្នាំញៀន​​ចំនួន​​​៤នាក់ នៅ​ចំណុច​​​​កាំជណ្តើរ​​​ជាន់ទី​៣ (ប្លុកតាន់​ប៉ា) កែង​ផ្លូវ​​លេខ​​​១៥៤ ​និង​៤៩ ស្ថិតក្នុង​ភូមិ​​​ទី​៦ សង្កាត់​ផ្សារ​ថ្មីទី៣ ខណ្ឌ​​ដូនពេញ ​កាលពីវេលាម៉ោង​​​១០​និង​​៣០​នាទី​​​ព្រឹក​ថ្ងៃទី​១១ សីហា ខណៈ​ពេល​ជន​ទាំង​​នោះ​កំពុងប្រើប្រាស់​​ថ្នាំញៀន​។

មន្ត្រីនគរបាល​​បាន​ឱ្យដឹង​ថា ​​​នៅវេលា​ព្រឹក​ថ្ងៃទី​​​១១ សីហា ​​​២០១១ កម្លាំង​​នគរបាលប៉ុស្តិ៍​​ផ្សារ​ថ្មី​ទី​​​​៣ បាន​ជិះម៉ូតូ​​ល្បាត​ក្នុង​មូលដ្ឋាន​ ហើយ​បាន​ទទួលព័ត៌មាន​​​​ថា មាន​បុរស​​​៤នាក់​កំពុង​​​ប្រើ​ប្រាស់​​​ថ្នាំញៀន​នៅចំណុច​​ខាងលើ ទើប​សមត្ថកិច្ច​នាំកម្លាំង​​​ចូលឆ្មក់​​ និង​ឃាត់ខ្លួន​​ជនសង្ស័យ​​​​៤នាក់ រួមនឹង​​សម្ភារ​​​​ជក់ថ្នាំ​ញៀន​មួយ​ចំនួន​។​
ជនសង្ស័យប្រើប្រាស់​ថ្នាំញៀនដែលឃាត់​ខ្លួន មាន​​១-ឈ្មោះ​​​​លឹម អៀង ​​ភេទប្រុស អាយុ​​​២៩​ឆ្នាំ ​​២-ឈ្មោះ​​សុខ សាន ភេទប្រុស អាយុ​​​២៦​ឆ្នាំ ​​​៣-ឈ្មោះ​​​​ទិត សុខ ភេទប្រុស អាយុ​​​២០​ឆ្នាំ ​​និង​​​៤-ឈ្មោះ​​សុខ ភារ៉ា ​​ភេទប្រុស អាយុ​​២៧​ឆ្នាំ ។

ប្រជាពលរដ្ឋ​​​រស់នៅប្លុក​តាន់​ប៉ា បាននាំគ្នា​​និយាយ​ថា ទោះបីជា​​​ឃើញ​​កម្លាំង​​នគរបាល​​​​ប៉ុស្តិ៍​ផ្សារ​​​ថ្មីទី​៣ ​ចុះ​បង្ក្រាប​​ការប្រើប្រាស់​​ថ្នាំ​ញៀន​នៅចំណុច​​ខាងលើជា​ញឹកញាប់​ក៏ពិតមែន តែ​ហាក់ដូចជា​មិន​​បានកាត់បន្ថយ​​​​នោះទេ​ហើយ​​ជនដែល​​ប្រើប្រាស់ថ្នាំ​​ញៀន​ និង​ត្រូវ​​បានឃាត់​ខ្លួន​​កន្លង​មក​​​មាន​មុខ​​ដដែលៗ ជាក់ស្តែង​​​ជនទាំង​​៤​នាក់​​​ខាងលើ​ ខ្លះធ្លាប់​​ត្រូវ​ចាប់ខ្លួន យ៉ាង​តិច​ក្នុង​ម្នាក់ៗ​​​​២ដង ទៅ​​៣ដង​​​ឯណោះ បញ្ហានេះ​​​​សុំ​ឱ្យ​​សាលា​ខណ្ឌមេត្តា​​​ជួយមើល​ផង ៕