ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅខេត្តក្រចេះ​​​តំបន់ខ្លះ​ទឹកជន់​លិច​​​​​ពាក់​​ៗ​កណ្តាល​​​សសរ​ផ្ទះ​

13 ឆ្នាំ មុន

​ខេត្តក្រចេះ​​​ ៖ ពីខេត្តក្រចេះមានសេចក្តី​រាយ​ការណ៍មកថា ស្រុក៤និងក្រុង១របស់ខេត្ត ត្រូវបានទឹកទន្លេមេគង្គជន់លិច​។ ស្រុក​ និង​ក្រុងទាំងនោះរួមមាន ស្រុកព្រែក​ប្រសព្វ​-ឆ្លូង- ចិត្តបុរី-ស្រុកសម្បូរណ៍ និងក្រុងក្រចេះ​។ បើតាម​អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តក្រចេះ បានបញ្ជាក់ថា នៅស្រុកសម្បូរណ៍​មាន​បុរស​

ខេត្តក្រចេះ​​​ ៖ ពីខេត្តក្រចេះមានសេចក្តី​រាយ​ការណ៍មកថា ស្រុក៤និងក្រុង១របស់ខេត្ត ត្រូវបានទឹកទន្លេមេគង្គជន់លិច​។ ស្រុក​ និង​ក្រុងទាំងនោះរួមមាន ស្រុកព្រែក​ប្រសព្វ​-ឆ្លូង- ចិត្តបុរី-ស្រុកសម្បូរណ៍ និងក្រុងក្រចេះ​។ បើតាម​អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តក្រចេះ បានបញ្ជាក់ថា នៅស្រុកសម្បូរណ៍​មាន​បុរស​ចំណាស់ម្នាក់អាយុ៧២ឆ្នាំ បានស្លាប់ ខណៈពេលគាត់ចុះពីលើផ្ទះហើយបានរអិលដួល ធ្លាក់ចូលទឹកដែលជន់លិចក្រោមផ្ទះ​។

ដោយឡែកនៅស្រុកនិងក្រុងដទៃទៀតដែល ទឹកជន់លិចស្ទើរតែពាក់ៗកណ្តាល​​សសរ​ផ្ទះ​នោះ​មិនទាន់មាន​សេចក្តីរាយការណ៍​ពីការបាត់បង់​អាយុជីវិត​មនុស្ស ឬសត្វពា​ហនៈនោះនៅឡើយ​ទេ​។ សេច​ក្តី​រាយការណ៍​បានបញ្ជាក់ទៀតថា នៅ​ខណៈ​ពេល​នេះអាជ្ញាធរខេត្ត រួមជាមួយកង​កម្លាំង​​ប្រដាប់អាវុធ​កំពុងចុះចែកអំណោយ និង​ជម្លៀស​ប្រជាពលដ្ឋទៅកាន់ទីទួលសុវត្ថិភាព​៕