ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​អឿ​រៀង​ៗខ្លួន​ វីវ៉ា​បុក​​ម៉ូតូកង់​​​៣​របួស​​ធ្ងន់​​​ទាំង​សង​ខាង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ម៉ូតូវីវ៉ា​បុកម៉ូតូ​កង់​​៣ បណ្តាល​ឱ្យម្ចាស់​រង​របួសធ្ងន់​​​​ទាំង​សង​ខាង​​​ ហើយ​ត្រូវ​​បញ្ជូនទៅ​សង្គ្រោះ​​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​​​​ជាមួយគ្នា​​ កាលពី​វេលាម៉ោង​​​​​៣​និង​​៣០​នាទី​​តាមបណ្តោយ​មហាវិថី​​​​​​សហព័ន្ធ​ រុស្ស៊ី ​​​សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ ​​មុខរោងចក្រ​​មិថុនា​។

រាជធានីភ្នំពេញ​​ ៖ ​​ម៉ូតូវីវ៉ា​បុកម៉ូតូ​កង់​​៣ បណ្តាល​ឱ្យម្ចាស់​រង​របួសធ្ងន់​​​​ទាំង​សង​ខាង​​​ ហើយ​ត្រូវ​​បញ្ជូនទៅ​សង្គ្រោះ​​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​​​​ជាមួយគ្នា​​ កាលពី​វេលាម៉ោង​​​​​៣​និង​​៣០​នាទី​​តាមបណ្តោយ​មហាវិថី​​​​​​សហព័ន្ធ​រុស្ស៊ី ​​​សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ ​​មុខរោងចក្រ​​មិថុនា​។

សាក្សី​ឃើញហេតុការណ៍​​​បាន​​ឱ្យដឹង​ថា​​ មុន​ពេល​​​កើតហេតុ ​​​មាន​​ម៉ូតូកង់​​​​​៣មួយ​គ្រឿង​​ជិះ​ម្នាក់​​ឯង​បើកបរ​​ពីកើតទៅ​​​លិច ​​ក្នុងល្បឿន​លឿន​​ល្មម ស្រាប់តែ​​​ជួប​ម៉ូតូវីវ៉ា ​ពណ៌ខ្មៅ ​​ជិះ​ម្នាក់​​​​​ឯង​ដូច​​គ្នា ​បើកពីលិច​ទៅកើត ​​(បញ្ច្រា​សទិស​គ្នា​​លឿន​ល្មម​​​ដូចគ្នា) ​ឆ្លង​ផ្លូវ​​​​ទៅបុក​​ម៉ូតូកង់​​​៣ ​​ចំ​អ្នក​បើកបរ​​​បណ្តាល​ឱ្យ​​​ខ្ទាត​ចេញពីម៉ូតូប្រហែល​​​៥ម៉ែត្រ ​ហើយម្ចាស់ម៉ូតូ​​​​វីវ៉ា​​​ខ្ទាត​ដូចគ្នា​។

ម្ចាស់ម៉ូតូ​​​ទាំ​ង​សងខាងរង​​របួសធ្ងន់​​​ដូច​គ្នា​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​​បន្ទាន់​​នៅ​​ឯ​គ្លីនិក​​​ទួលគោក ​ (កន្លែង​កាប់ឆៅ​) ។ ប៉ូលិស​​​ចរាចរ​បាន​ឱ្យដឹង​ថា ​​​គ្រោះ​​ថ្នាក់​​​នេះបណ្តាល​មកពី​ម៉ូតូ​ទាំង​សង​ខាង​​បើកបរ​លឿនដូច​​គ្នា ហើយ​ខ្វះការប្រុង​ប្រយ័ត្ន​ ទើប​បណ្តាល​​ឱ្យ​​​រង​របួស​បែបនេះ ​​។ តែ​​ម៉ូតូ​វិវ៉ាជា​​​អ្នក​ខុស ​ព្រោះម៉ូតូ​វីវ៉ា​ជា​អ្នក​​ឆ្លង​ផ្លូវ​​​​ទៅ​បុក​ម៉ូតូ​​កង់​​​៣​​។

ប៉ូលិស​​និយាយ​ទៀត​ថា ​ម៉ូតូកង់​​​៣ ពណ៌​ក្រហម ​​​ពាក់ស្លាក​​លេខ​ ភ្នំពេញ ​1M-9134 បើក​បរ​ដោយ​បុរសម្នាក់​ឈ្មោះ​​រឿន សាវុន ​​ជាអ្នក​រត់ម៉ូតូកង់​​​៣ ស្នាក់នៅផ្ទះ​ជួល ភូមិបឹង​ឈូក ​សង្កាត់​​គីឡូ​ម៉ែត្រ​​លេខ​​៦ ​​ខណ្ឌឫស្សីកែវ ។ ​ឯម៉ូតូ​វីវ៉ា ពណ៌ខ្មៅ ​​ពាក់ស្លាកលេខ ២៥០៧ ភព១ បើក​បរ​​ដោយ​បុរសម្នាក់មិនទាន់​ស្គាល់​​អត្ត​សញ្ញាណ​។ ជនរងគ្រោះ​​​ទាំង​២នាក់​ត្រូវបាន​បញ្ជូន​​ទៅសង្គ្រោះ​​​​បន្ទាន់​នៅ​គ្លីនិក​​ទួលគោក ហើយ​​ម៉ូតូ​ទាំង​​២គ្រឿង ​ត្រូវសមត្ថកិច្ច​​​យកទៅ​រក្សា​ទុក​​នៅអធិការ​ដ្ឋាន​​​ខណ្ឌសែនសុខ ​រង់ចាំ​ធ្វើ​ការ​ដោះ​ស្រាយ ៕