ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលទៅបត់ជើង​ក្នុងចំការ​កៅស៊ូ​ ​​យុវ​ជន​វ័យ​​18​ឆ្នាំ ប៉ង​ចាប់​រំលោ.ភ​

13 ឆ្នាំ មុន

​ខេត្តកំពង់ចាម​​​ ៖ ​លោក​ស្រី​​ចៅក្រម​​​ទិត សុទ្ធី ​​បូរ៉ា​លក្ខ័ណ ​​បានចេញដីកា​​ឃុំខ្លួន​​ឈ្មោះយ៉ៃ ​​ប៊ុន ធឿន ​​​ភេទប្រុស អាយុ​​១៨​ឆ្នាំ ​​រស់នៅ​​​ឃុំ​គគីរ ​​​ស្រុកមេមត់ នៅ​ថ្ងៃទី​​១០ សីហា ​ដោយ​ចោទ​ប្រកាន់​ពីបទ​​​ប្រទូស្ត​​កេរ្តិ៍​ខ្មាស​លើស្ត្រី​ម្នាក់ អាយុ​២៨​ឆ្នាំ ​នៅ​​​ឃុំ​កំពាន់ ​ស្រុកមេមត់ ។ ​​​​ទោះ​បី​ជា​បែបណា ​​ជន​ជាប់​ចោទ​​ត្រូវបាន​​​នាំទៅឃុំ​ខ្លួន​

ខេត្តកំពង់ចាម​​​ ៖ ​លោក​ស្រី​​ចៅក្រម​​​ទិត សុទ្ធី ​​បូរ៉ា​លក្ខ័ណ ​​បានចេញដីកា​​ឃុំខ្លួន​​ឈ្មោះយ៉ៃ ​​ប៊ុន ធឿន ​​​ភេទប្រុស អាយុ​​១៨​ឆ្នាំ ​​រស់នៅ​​​ឃុំ​គគីរ ​​​ស្រុកមេមត់ នៅ​ថ្ងៃទី​​១០ សីហា ​ដោយ​ចោទ​ប្រកាន់​ពីបទ​​​ប្រទូស្ត​​កេរ្តិ៍​ខ្មាស​លើស្ត្រី​ម្នាក់ អាយុ​២៨​ឆ្នាំ ​នៅ​​​ឃុំ​កំពាន់ ​ស្រុកមេមត់ ។ ​​​​ទោះ​បី​ជា​បែបណា ​​ជន​ជាប់​ចោទ​​ត្រូវបាន​​​នាំទៅឃុំ​ខ្លួន​នៅពន្ធនា​គារ​ខេត្ត ដើម្បី​​​រង់​​ចាំការ​វិនិច្ឆ័យ​​​​​ទោស​ជា​ក្រោយ។

តាមព័ត៌មាន​ពី​លោកវរសេនីយ៍​​ត្រីឯម ​កុសល ​អធិ​ការ​នគរបាល​​ស្រុកមេមត់ បាន​ប្រាប់​ឱ្យកោះសន្តិ​ភាព​ដឹង​ថា​ នៅម៉ោង​​៨ព្រឹកថ្ងៃទី​​​​៧ សីហា ​ស្ត្រី​ឈ្មោះ​ «យ.ល.ព» អាយុ​​​​២៨​ឆ្នាំ ​​បាន​ជិះម៉ូតូ​១គ្រឿង​ចេញពីផ្ទះ​តែម្នាក់​ឯង ​​ដើម្បីទៅ​ទិញ​ម្ហូប​នៅ​ផ្សារ​មេមត់ ​​ស្របពេលដែល​ជិះបាន​ចម្ងាយប្រហែល​​ជាង​​១គីឡូម៉ែត្រ ​​ពីផ្ទះបាន​ឈឺ​ពោះ​បត់ជើង​​ក៏ឈប់ម៉ូតូចូលទៅបត់ជើង ​​នៅ​ក្នុង​ចំការ​​កៅស៊ូ ​ដែលមាន​ចម្ងាយ​​ប្រហែល​ជា​​​៥​ម៉ែត្រ​​ពីថ្នល់​។ ​ប្រភព​បន្ត​ថា ស្របពេលដែល​​កំពុងតែ​អង្គុយ​​​​បត់ជើង​នោះ ស្រាប់តែ​​យុវជន​​ឈ្មោះ​​ប៊ុនធឿន ​​ហៅ​ក្បឿង​ ដែលកំពុង​​​តែ​ដើរ​​​រក​អុស​​​​មែកកៅស៊ូ​​​​​​​​នៅ​ក្បែរនោះ​ឃើញ ក៏​មាន​អារម្មណ៍​​​ផ្លូវភេទ​ បានដើរ​​​​​​លបៗ​មក​​ចាប់​ដៃ តែ​ត្រូវ​​​បានស្ត្រីនោះ​​​​រើបម្រះ​​រួច។​ ជា​សំណាង​ល្អ​​​ក៏​មាន​ម៉ូតូ​​​១គ្រឿង​​ជិះកាត់​តាមនោះ ​ធ្វើ​​ឱ្យ​យុវ​ជន​​ស្ទាវ​​ភ័យស្លន់​ស្លោ​រត់​ទៅ​ពួននៅ ក្នុង​ចំការ​​កៅស៊ូ​​ក្បែរ​នោះ​​​បាត់ទៅ ។

ស្ត្រី​​​ដែល​ក្មេងស្ទាវ​ប៉ង​ចាប់រំលោភ​​នោះ​​បាន​យក​ទូរស័ព្ទ​​​មក​និយាយ​​ហៅប្តី​របស់នាង ឱ្យមក​​កាន់​កន្លែង​កើតហេតុជា​បន្ទាន់​​ ​ខណៈ​​ពេល​​ប្តី​មក​​​ដល់មានគ្នា​​ចំនួន​២នាក់ និង​បាន​​ទូរស័ព្ទ​​ប្តឹងនគរ​បាល​ប៉ុស្តិ៍រដ្ឋបាល​​​​ឃុំ​កំពាន់ ដើម្បី​ឱ្យជួយ​អន្តរា​គមន៍​​​។ ​ភ្លាម​នោះ ប្តីស្ត្រី​រងគ្រោះ​​​​​តាមរុក​​រក​​១​សន្ទុះ​​​ក៏​បាន​​ប្រទះឃើញ​​ជនសង្ស័យ​​ឈ្មោះ​ក្បឿង​ ក៏ចាប់​​មកកាន់អធិការដ្ឋាន​​នគរ​បាលស្រុក​​​មេមត់​។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ​ប៊ុនធឿន ឆ្លើយ​សារភាពថា នៅព្រឹកព្រលឹមថ្ងៃទី៧ សីហា ២០១១ រូបគេត្រូវ​ម្តាយ​ប្រើឱ្យមករក​អុស​នៅ​ក្នុង​ចំការកៅស៊ូតែម្នាក់ឯង ដោយបានជិះ​កង់​១​គ្រឿងរកបានអុស​១បាច់​ត្រៀមដឹកយកទៅផ្ទះ ។ បន្ទាប់មកស្រាប់តែបានឃើញម៉ូតូ១​គ្រឿង​​ជិះ​មកដល់ឈប់នៅអែបនឹងចិញ្ចើម​ថ្នល់​​ដោយ​មានស្រ្តី​ម្នាក់​បានដើរចូលមក​បត់ជើងធំ ​ហើយ​រូប​គេ​បានពួនមើលនៅអែប​នឹង​ដើមកៅស៊ូ ក៏មាន​អារម្មណ៍ផ្លូវភេទ។​ ហេតុតែ​ទ្រាំមិន​បាន​ក៏ដើរ​សំដៅ​ទៅរកស្រ្តីនោះ ព្រមទាំង​បានចាប់ដៃ​ជាប់​តែ​ត្រូវបានស្រ្តីនោះរើបម្រះ​រួច។​ គាប់ជួន​​ពេលនោះ​មាន​ម៉ូតូ១គ្រឿងបើកកាត់រូបគេបាន​រត់​ទៅពួននៅ​ក្នុងចំការកៅស៊ូតែត្រូវបានប្តី​របស់​​​ស្ត្រី​​រងគ្រោះ ដេញតាមចាប់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​តែម្តង ។

លោក​ឌឹម ហួរ នគរបាលយុត្តិធម៌មេមត់ បាន​បញ្ជាក់​ថា ​ពេលកន្លងមកយុវ​ជន​នេះធ្លាប់​បាន​​ប្រព្រឹត្ត​នូវសកម្មភាព​ស្រដៀងគ្នា​​នេះ ដោយ​គ្រាន់តែប៉ះដៃ​ជើងចំនួន​២​លើកមកហើយ តែ​មិនត្រូវបានគេប្តឹងនោះ​ទេ៕