ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រមុខ​រាជ​រដ្ឋាភិបាល​ថ្លែងអំណរគុណ​​ចំពោះ​ការ​ចូលរួម​បរិច្ចាគឈាម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​សម្តេចតេជោនាយក​រដ្ឋមន្ត្រី​​​​បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាល​ជ្រៅ​​​ ចំពោះប្រជាពលរដ្ឋ​​ទាំងអស់​ដែលបាន​​ចូល​រួម​​​​​បរិច្ចាគ​ឈាម​​តាមការ​អំពាវ ​នាវ​​​របស់​​លោក​ក៏​​​ដូច​ជាក្រសួង​សុខាភិបាល​ កាលពីព្រឹក​​ថ្ងៃទី​​១១ សីហា ក្នុង​ឱកាស​​ដែលសម្តេច​​អញ្ជើញ​​​ចូូលរួម​ជា​​អធិបតី​​ក្នុងពិធី​​ចែកសញ្ញា​ បត្រ​ដល់​និស្សិត​​​

រាជធានីភ្នំពេញ​​ ៖ ​​សម្តេចតេជោនាយក​រដ្ឋមន្ត្រី​​​​បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាល​ជ្រៅ​​​ចំពោះប្រជាពលរដ្ឋ​​ទាំងអស់​ដែលបាន​​ចូល​រួម​​​​​បរិច្ចាគ​ឈាម​​តាមការ​អំពាវ​នាវ​​​របស់​​លោក​ក៏​​​ដូច​ជាក្រសួង​សុខាភិបាល​ កាលពីព្រឹក​​ថ្ងៃទី​​១១ សីហា ក្នុង​ឱកាស​​ដែលសម្តេច​​អញ្ជើញ​​​ចូលរួម​ជា​​អធិបតី​​ក្នុងពិធី​​ចែកសញ្ញា​បត្រ​ដល់​និស្សិត​​​សាកលវិទ្យាល័យ​ធនធាន​មនុស្សនៅវិទ្យាស្ថាន​​ជាតិអប់រំ ។

សម្តេច​តេជោ​​បាន​​​​រំលឹក​​ថា សម្តេច​បាន​​​អំពាវ​​នាវ​​លើកទី​១ នៅ​ឯ​សាលា​ថែ​ទាំ​​វេជ្ជសាស្ត្រ​​​ និងលើកទី​២ ​​នៅវិទ្យាស្ថាន​​​ជាតិ​អប់រំនេះ ។ តាមរយៈ​​​ការ​អំពាវនាវ​​នោះ​សង្កេត​​ឃើញ​​​​​មាន​​​ការ​ចូលរួម​ពី​ក្រសួង​​ពាណិជ្ជ​កម្ម បន្តទៅ​វិស័យ​​​ឯកជន ​​​​​​ទូរទស្សន៍​​ និង​វិទ្យុ​បាយ័ន ហើយ​បន្ត​បន្ទាប់មក​ទៀត​​ជាហូរ​ហែ​​​មាន​ខុទ្ទ​កាល័យ​របស់​នាយករដ្ឋមន្ត្រី​​​​ឧត្តមក្រុមប្រឹក្សា​​សេដ្ឋកិច្ច ​​អង្គរក្ស ​​​កងពល​​លេខ​​៧០ ​រហូត​ដល់​ផ្នែក​​​​នានា ​ផ្សេង​ទៀត និង​និស្សិត​​តាម​សាកលវិទ្យា​ល័យ​​ផង​ដែរ​​។​ ​ការ​​​​បរិច្ចាគ​​ឈាមរបស់​​បណ្តាស្ថាប័ន​​ទាំង​អស់​​​នោះ​បាន​​​ធ្វើ​​ឱ្យ​​​ក​ម្រិត​​ឈាមដែល​​មាន​ការ​​​ស្តុក​បម្រុង​នេះ​មានការ​កើនឡើង ។ ​នេះគឺជា​​ការ​បរិច្ចាគ​​​​មួយដ៏ធំ​​​​ដើម្បី​​ជីវិតមនុស្ស​​​ក្នុងនាម​​​​អ្នក​​​​​ត្រូវ​​ការឈាម​​ដែលបាន​ទទួល​​​ឈាម​សង្គ្រោះ​។ សម្តេច​តេជោ​​​បាន​ថ្លែង​អំណរគុណ​ចំពោះ​​ការ​យកចិត្តទុកដាក់​​​​បរិច្ចាគ​ឈាម​​នេះ ហើយ​សូម​ឱ្យ​កិច្ច​ការ​​នោះមានដំណើរ​ការ​​​បន្តទៅមុខទៀត​​តាម​រយៈ​ការរៀបចំ​​​របស់​ក្រសួង​​​សុខាភិបាល​។

ទាក់ទិននឹង​បញ្ហានេះ ​​​​សម្តេច​តេជោនាយក​រដ្ឋម​ន្ត្រី​​​បាន​ស្នើ​ឱ្យ​លោក​សាស្ត្រាចារ្យ​ ម៉ម ប៊ុន​ហេង ​​រដ្ឋមន្ត្រី​​​ក្រសួងសុខាភិបាល​ ធ្វើការ​​រៀប​ចំ​កាល​​បរិ​ច្ឆេទ​​ឱ្យ​បាន​​​ច្បាស់លាស់ ​​ព្រោះ​ឈាម​ដែល​​បាន​បរិច្ចាគ​​ទៅ​​ទុក​​បានត្រឹមតែ​​​​១ខែកន្លះ​​​ប៉ុណ្ណោះ ​​​​ដូច្នេះ​​​បើសិនជា​មាន​ការ​ផ្តល់​ឈាម​ច្រើន​ហួស​​​ប្រើ​មិន​អស់ គឺជាការ​ខាតបង់​​​មួយ​។​ពាក់ព័ន្ធ​នឹង​​​បញ្ហានេះ មិនដឹង​ថា ក្រសួងសុខា​ភិ​បាល​​អាចមាន​មធ្យោបាយ​​រក្សាឈាម​នេះ​​ឱ្យ​​បាន​​លើសពី​​កាល​កំណត់នោះ​​ដែរឬ​ទេ? បើសិន​ជា​មាន​​​​ ​យើងគួរតែ​​​ទិញ​វា​យកមក​​​រក្សាទុក​​ឱ្យបានយូរ ។ បើសិនជា​គ្មាន​​​ហើយ​ក្នុង​​កាលៈទេសៈនេះ​ គឺ​ត្រូវ​​​មានកាលបរិច្ឆេទ​​ឱ្យ​បាន​​​​ច្បាស់​លាស់ ។ ស្ថាប័ន​​​ណាត្រូវ​​យកទៅ​ពេល​ណា ​​ស្ថាប័ន​ណា​ត្រូវ​​​​យកទៅពេលណា​ ​ព្រោះ​ឈាមកាលពី​កន្លង​ទៅ​​មាន​​ស្តុកត្រឹមតែ​​​៥០០ប្លោក ប៉ុន្តែ​ឥឡូវ​​មាន​ដល់​​​១.០០០​ប្លោកឯណោះ ។ ​ដូច្នេះ​​គួ​រតែ​​មាន​កាល​បរិច្ឆេទ​ជាក់លាក់មួយ ការបង្វិលបរិ​ច្ចាគ​ក្នុង​មួយឆ្នាំម្តង ឬ​​​ម្នាក់​ក្នុង​មួយឆ្នាំ​​​២ដង ​​បើ​មាន​​កាលបរិច្ឆេទ​​ជាក់លាក់ ​គឺមាន​ឈាម​​ប្រើ​​ប្រាស់​​​​​តាមតម្រូវការ​ហើយ​។​ បើមាន​សេចក្តីត្រូវការ​ធំ យើងអាច​នឹង​មាន​អង្គភាព​ដែល​មាន​មុខសញ្ញា​​​ហើយ​ស្រេច​។

សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​​បញ្ជាក់​ថា ​​ការ​ផ្តល់ឈាម​​នេះមាន​​តម្លៃ​លើស​ពី​ការ​​ដែល​ផ្តល់​ជាមាស​​ ជា​ប្រាក់​​ទៅទៀត ​​ព្រោះ​ជា​​​ឈាមរបស​់​យើង​​​​​ផ្ទាល់។ ​ជាការ​ពិត​ហើយ​ការ​ផ្តល់​មាស​​ ផ្តល់​ប្រាក់​ សម្ភារ​សម្រាប់​ដល់​ជនក្រីក្រ ​​ឬ​ដល់​សមរ​ភូមិ​ ឧបត្ថម្ភ​​​កង​ទ័ព​របស់យើង​​ដើម្បី​បំពេញ​​​សេចក្តីត្រូវការ​​ ក៏ប៉ុន្តែ​​បើនិយាយ​​​អំពី​តម្លៃ​​​​​នៃការ​ផ្តល់​​ឈាម​​នេះ គឺ​​មានតម្លៃ​​ខ្លាំង​ណាស់ សម្រាប់​ជីវិតមនុស្ស​។​ ឥឡូវ​​​ចេញជា​ចលនា​ជាតិ​មួយ​ហើយ ​អ្វីដែល​សំខាន់​​គឺការ​រៀបចំ​​កាល​បរិ​ច្ឆេទ​​ជាក់លាក់​​​ ដើម្បី​យកឈាម​​ជួយ​ដល់​អ្នកជំងឺ​​​ដោយ​​​មិន​ឱ្យមានការ​ខាត​បង់​។ ស្មារតី​​​មនុស្ស​ធម៌​របស់​បង​ប្អូន​​ បាន​ក្លាយ​​​ទៅជាចលនា​​ជាតិមួយ​នៃ​​​ការ​ផ្តល់​​​ឈាម​ដ៏​សប្បុរស​​​ជួយសង្គ្រោះជីវិត​មនុស្ស ៕