ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់ប្រភេទ​៦០​មីល្លីម៉ែត្រ ​​ក្មេង​​ប្រុស​5នាក់​ដួល​រដូករណែល

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​​​សំឡេងផ្ទុះ​គ្រាប់ប្រភេទ​៦០​មីល្លីម៉ែត្របាន​លាន់យ៉ាងទ្រហឹងនៅ​ក្នុង​ ឡូត៍​កៅស៊ូមួយកន្លែង ​ភូមិ៤៤ ឃុំព្រះធាតុ ស្រុក​អូររាំងឪ កាលពីវេលាម៉ោង៦​និង៥នាទីល្ងាច​ថ្ងៃទី១០ សីហា ២០១១ ​បណ្តាល​ឱ្យក្មេងៗ​មួយ​ក្រុម​មានគ្នា​៥នាក់ដែល​ចេញទៅដេញចាប់​កណ្តូប​រងរបួស​ ដេក​រដូក​រណែល ហើយត្រូវ​

ខេត្តកំពង់ចាម ៖ ​​​សំឡេងផ្ទុះ​គ្រាប់ប្រភេទ​៦០​មីល្លីម៉ែត្របាន​លាន់យ៉ាងទ្រហឹងនៅ​ក្នុង​ឡូត៍​កៅស៊ូមួយកន្លែង ​ភូមិ៤៤ ឃុំព្រះធាតុ ស្រុក​អូររាំងឪ កាលពីវេលាម៉ោង៦​និង៥នាទីល្ងាច​ថ្ងៃទី១០ សីហា ២០១១ ​បណ្តាល​ឱ្យក្មេងៗ​មួយ​ក្រុម​មានគ្នា​៥នាក់ដែល​ចេញទៅដេញចាប់​កណ្តូប​រងរបួស​ដេក​រដូក​រណែល ហើយត្រូវ​បានបានក្រុម​សាច់ញាតិនាំ​យកទៅ​សង្គ្រោះនៅ​មណ្ឌលសុខភាពចំការកៅស៊ូពាមជាំង និងបាន​នាំបន្តទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ខេត្ត ក្នុងនោះ​២នាក់ត្រូវបានដឹកទៅសង្គ្រោះ​នៅ​រាជធានី​ភ្នំពេញដោយសារតែមានសភាពធ្ងន់​ធ្ងរ ។

ទាក់ទិនទៅនឹងករណីនេះត្រូវបានលោក អនុ​សេនីយ៍ឯក ញ៉ែម សុខុម អធិការនគរបាល​ស្រុកអូររាំងឪប្រាប់ឱ្យដឹងថា ក្មេងដែលត្រូវ​របួសធ្ងន់ដោយសារអំបែង​គ្រាប់មាន ១-ឈ្មោះ យាន ភឿន អាយុ១៥ឆ្នាំ​ ២-ឈ្មោះ​វី កន្និដ្ឋា អាយុ១៥ឆ្នាំ ត្រូវបញ្ជូន​​ទៅមន្ទីរ​ពេទ្យ រាជធានី​ភ្នំពេញ និងអ្នក​របួសស្រាលចំនួន​៣​នាក់​ទៀត ១-ឈ្មោះអឿន រ៉ុន អាយុ១៤ឆ្នាំ ២-ឈ្មោះប៉ូយ ពៅ អាយុ១៣ឆ្នាំ ៣-ឈ្មោះ​ហេង ឆៃឡេង អាយុ១៥ឆ្នាំ ទាំងអស់គ្នារស់នៅ​ភូមិ៤៤ ឃុំ​ព្រះ​ធាតុ ស្រុកអូររាំងឪ ។ 

លោកអធិការនគរបាលស្រុកអូររាំងឪ ប្រាប់​បន្តថា មុនពេល​កើតហេតុ គឺក្មេងៗទាំង​នេះ​បាននាំគ្នាចេញ​ពីផ្ទះទៅដេញចាប់កណ្តូប នៅក្នុងព្រៃចំការ​កៅ​ស៊ូ ។ បន្ទាប់មកក៏បានប្រទះ​ឃើញគ្រាប់​ប្រភេទ​៦០មីល្លីម៉ែត្រ នៅគល់​ដើម​កៅ​ស៊ូ​​ ទំនងជាមិនស្គាល់គ្រាប់ផងនោះ​​រើស​យក​មកគប់លេងនៅក្បែរខ្លួនជា​ហេតុបណ្តាល​ឱ្យ​ផ្ទុះ​លាន់​កក្រើកតែម្តង​៕