ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើសភ្នែក​ទៅ​ឃាត់​​គេ​​ឈ្លោះ​គ្នា​​ត្រូវ​ជន​​ដៃដល់វាយ​នឹង​ឈើ​ជ្រុង​​ស្លា.ប់

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បាន​ស្លា.ប់​ក្នុង​ថ្លុក​ឈាមនៅនឹងកន្លែងកើតហេតុ ខណៈពេល​​អង្គុយផឹកស្រាឃើញម្ចាស់ហាងឈ្លោះគ្នាតឹងសរសៃកក៏ទៅ​ឃាត់ ក្រោយ​ពេលស្ងាត់ជម្លោះ​ក៏ទៅបត់ជើងតូចត្រូវជនដៃដល់ម្នាក់ជាភាគី​ ជម្លោះជាមួយម្ចាស់ហាង​វាយនឹងឈើជ្រុង​​រហូត​ដល់​ស្លា.ប់​ពេល​បញ្ជូន​​ដល់​​ មន្ទីរ​ពេទ្យ។​​ ហេតុ​ការណ៍​

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បាន​ស្លាប់​ក្នុង​ថ្លុក​ឈាមនៅនឹងកន្លែងកើតហេតុ ខណៈពេល​​អង្គុយផឹកស្រាឃើញម្ចាស់ហាងឈ្លោះគ្នាតឹងសរសៃកក៏ទៅ​ឃាត់ ក្រោយ​ពេលស្ងាត់ជម្លោះ​ក៏ទៅបត់ជើងតូចត្រូវជនដៃដល់ម្នាក់ជាភាគី​ជម្លោះជាមួយម្ចាស់ហាង​វាយនឹងឈើជ្រុង​​រហូត​ដល់​ស្លាប់​ពេល​បញ្ជូន​​ដល់​​មន្ទីរ​ពេទ្យ។​​ ហេតុ​ការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង​៨ និង៣០នាទីយប់ថ្ងៃទី៩ សីហា ក្នុងភូមិអូរ​លាង​ក្រួស ឃុំក្បាលរមាស ស្រុកសេសាន ។

លោកឈុន សុភាព មន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំ​ក្បាល​​រមាស​​បានឱ្យកោះសន្តិភាពដឹងថា ជនរង​គ្រោះឈ្មោះយ៉ាន់ វណ្ណ អាយុ៣៨ឆ្នាំ មានស្រុក​កំណើត​នៅ​រាជ​ធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅ​​ និង​ធ្វើ​ការ​ជា​កម្មករក្នុងក្រុមហ៊ុនសុភ័ក្រលិការ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេ​សាន ត្រូវជនដៃដល់ឈ្មោះបន សុវណ្ណ អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាង​លើ វាយនឹង​ឈើ​ជ្រុង​ចំកញ្ចឹងកពីក្រោយ និងក្បាល​បណ្តាល​ឱ្យ​ស្លាប់ ។ 

អ្នក​ឃើញ​ហេតុ​ការណ៍​​​បាននិយាយ​ថា ​មុន​ពេល​កើតហេតុ​ម្ចាស់ហាងមានជម្លោះ​ជា​មួយ​ជនដៃដល់ ហើយ​ជន​រងគ្រោះ​ក៏ទៅជួយឃាត់​ក្រោយពេលជម្លោះ​នោះបាន​ស្ងប់ស្ងាត់ ជនរង​គ្រោះនៅបន្តផឹកស្រាក្នុងផ្ទះម្ចាស់ហាងដដែល។ លុះពេលទៅបត់ជើងតូចនៅទី​ងងឹត​ចម្ងាយ​ពី​កន្លែងផឹកប្រមាណជាជាង៦ម៉ែត្រ  ក៏​ត្រូវ​​ជន​ដៃ​ដល់​លប​វាយពីក្រោយបណ្តាលឱ្យដួល​​ដេក​ស្តូកស្តឹងនៅនឹងកន្លែង ។ ក្រោយ​ពេល​វាយ​ជន​រងគ្រោះឱ្យ​ដួល​ដេកហើយនោះ​​ ជន​ដៃ​ដល់​បាន​ចោល​ដំបងប្រវែង៦តឹក​នៅនឹងកន្លែងរួចរត់​គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវ​បាន​គេ​ដឹក​យកមកមណ្ឌលសុខភាពឃុំក្បាលរមាស តែ​ដោយ​របួសធ្ងន់ធ្ងរ​ពេក ក៏​ត្រូវ​គេបញ្ជូន​បន្ត​ទៅ​​កាន់​មន្ទីរពេទ្យបង្អែកខេត្ត​ ហើយ​ក៏ស្លាប់​​ទៅ ។

បច្ចុប្បន្ន​សព​ជនរងគ្រោះ​បាន​និងកំពុង​រក្សាទុកក្នុង​សាល​នៃមន្ទីរពេទ្យរង់ចាំ​ក្រុម​គ្រួសារ​មក​​ទទួល​យកទៅ​ធ្វើ​បុណ្យ ចំណែកជនដៃ​ដល់​សមត្ថកិច្ចកំពុងតាម​ប្រមាញ់ ដើម្បី​ចាប់​ខ្លួន​​យក​មកផ្តន្ទា​​​ទោស​ ៕