ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពល​រដ្ឋ​​​នៅឃុំ​​​ដាក់​ដាំ​​​ព្រួយបារម្ភ​​​ពី​រណ្តៅ​ជីករ៉ែ

13 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ ​​​​ប្រជាពល​រដ្ឋ​​​ជាជន​ជាតិ​ដើម​​​ភាគ​តិច​​រស់នៅ​​ឃុំ​ដាក់ដាំ ​ស្រុកអូររាំង​​ បាន​អំពាវនាវ​ដល់​អាជ្ញាធ​រឱ្យ​ជួយពិនិត្យ​មើល​​​ការ​ជីក​រុករក​​រ៉ែ​របស់​ ក្រុមហ៊ុន​​​មិន​គោរព​​​តាម​កិច្ច​សន្យា​​​​ដែលបានធ្វើ​​ជាមួយ​ប្រជា​ពល​ រដ្ឋ​​​​រួច​មក​ហើយ​នោះ ។ ​​តាមប្រភព​ពី​ប្រជា​​សហគមន៍​​​​បាន​ឱ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​នេះ​ក្រុម​ហ៊ុន​​រុករក​រ៉ែ​​មួយ​​​ចំនួន​កំពុង​​ធ្វើ​​​​

ខេត្ត​មណ្ឌល​គិរី ៖ ​​​​ប្រជាពល​រដ្ឋ​​​ជាជន​ជាតិ​ដើម​​​ភាគ​តិច​​រស់នៅ​​ឃុំ​ដាក់ដាំ ​ស្រុកអូររាំង​​ បាន​អំពាវនាវ​ដល់​អាជ្ញាធ​រឱ្យ​ជួយពិនិត្យ​មើល​​​ការ​ជីក​រុករក​​រ៉ែ​របស់​ក្រុមហ៊ុន​​​មិន​គោរព​​​តាម​កិច្ច​សន្យា​​​​ដែលបានធ្វើ​​ជាមួយ​ប្រជា​ពល​រដ្ឋ​​​​រួច​មក​ហើយ​នោះ ។

តាមប្រភព​ពី​ប្រជា​​សហគមន៍​​​​បាន​ឱ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​នេះ​ក្រុម​ហ៊ុន​​រុករក​រ៉ែ​​មួយ​​​ចំនួន​កំពុង​​ធ្វើ​​​​ខុស​កិច្ច​សន្យា​​ ដោយ​ពួក​គេ​ធ្លាប់​សន្យា​ថា មិន​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​​​ទេ ​គឺ​មិន​ជីក​ក្នុង​តំបន់ព្រៃត្រណម ព្រៃកប់​សព ​ដី​ចម្ការ​ ដីភូមិ​ក្បែរ​ផ្ទះទេ ​ហើយបើជីក​រួច​ត្រូវ​លុប​វិញ​ឱ្យ​បាន​ត្រឹម​ត្រូវ។ ​ប្រជាពល​រដ្ឋ​​បានចោទថា ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​អ្វី​តាមការសន្យា​នោះទេ ​​គឺ​ពួកគេ​នាំគ្នា​​​ជីកនៅ​​កន្លែង​​ដែលអ្នកភូមិមិន​ឱ្យ​ជីក​​ និង​ជីក​រួច​មិន​ទាំងបាន​លុប​​​​​វិញ​ឱ្យត្រឹមត្រូវ​
ឡើយ ។ អ្នក​ស្រុក​អះ​អាង​ថា កន្លងមក​ក៏​ធ្លាប់​មានរួចមកហើយ​ ដូច​ជា​អ្នកភូមិ​​តែង​​ដើរ​​​ធ្លាក់​ក្នុង​​រណ្តៅ​​​ ។

ប្រជាពលរដ្ឋ​​​បាន​​ឱ្យ​​​​ដឹង​ទៀតថា ​ក្រុមហ៊ុន​ដែលតែង​តែ​មក​ជីក​នៅ​ក្បែរៗ​ភូមិមាន​ក្រុម​ហ៊ុនចិន CIIDG ហើយ​រណ្តៅ​​​ដែលគេជីកនោះ​មាន​មាត់​លើ​​ទំហំ​៨តឹក បណ្តោយ​​១ម៉ែត្រ ​និង​ជម្រៅ​​ចាប់ពី៨ម៉ែត្រ​​ឡើង​ទៅ  ។ ពួក​គាត់​មិន​ចង់​បាន​អ្វីពីក្រុម​ហ៊ុននោះទេ គឺគ្រាន់​តែ​​ចង់​​​ឱ្យ​ក្រុមហ៊ុន ​មុន​​ពេលធ្វើ​អ្វី​ត្រូវ​សិក្សា​ពី​ផល​ប៉ះ​ពាល់​ដល់ប្រជាពលរដ្ឋ​ផង ។

លោក​កង​ ពិសិដ្ឋ ​​​ប្រធាន​មន្ទីរ​ឧស្សា​ហ​កម្ម​​​ រ៉ែ និង​​ថាមពល​ខេត្តបានថ្លែងថា ​រាល់​ក្រុមហ៊ុន​ដែលចុះ​សិក្សា​ស្រាវជ្រាវ​​​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ​​ឡើយ ហើយបើ​សិន​ជា​មាន​ការ​​ខូច​ខាត​​អ្វីមួយ​ត្រូវគិត​ជា​សំណង​​ឱ្យ​បាន​ត្រឹ​ម​ត្រូវ​​​ដល់ប្រជាពលរដ្ឋ ៕