ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះណែនាំ​សម្រាប់​ការស្វែងយល់មុនពេលទិញអចលនទ្រព្យ

13 ឆ្នាំ មុន

ការស្វែងរកទិញគេហដ្ឋានដែលល្អ និង​ប្រកប​ដោយផាសុកភាពទៅតាម​បំណងប្រាថ្នា​គឺ​ជាបញ្ហាដ៏ពិបាក​មួយ​សម្រាប់​ លោកអ្នក។ ខាង​ក្រោមនេះគឺ​ជាគន្លឹះ​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​ស្វែង​យល់​ ៖
១-ទិញគេហដ្ឋាន​ទៅតាមបំណងប្រាថ្នា
លោក Ismail និយាយថា ដំបូង​អ្នក​ទិញ ត្រូវ​តែប្រាកដថា ​គេហដ្ឋានបែបណាដែល​លោក អ្នកកំពុង​ស្វែងរកទិញ និងទីកន្លែងណា​ដែល​ចង់​រស់នៅ ហើយមានតម្លៃ​សមរម្យទៅនឹងការ​គ្រោងទុក ។ ជា​ពិសេស ​​អ្នកទិញត្រូវ​តែ​​ប្រុងប្រយ័ត្នខ្ពស់ទៅលើតម្លៃ​ទីផ្សារអចន​ទ្រព្យ​នៅ​ពេល​ ចាប់ផ្តើមវាយ​តម្លៃ​ ។ ប្រសិនបើទិញ​អចលនទ្រព្យ​នោះក្នុងតម្លៃខ្ពស់ លោកអ្នក​ប្រឈម​​នឹង​ការ​ខាត​បង់​ថវិកា​ច្រើន​នៅ​ពេល​តម្លៃ​ទីផ្សារធ្លាក់​ ចុះ។
២-កុំរួញរាក្នុងការពិភាក្សាលើតម្លៃ
នៅក្នុងចំណុចនេះ អ្នកទិញ​ត្រូវតែ​ចរចា​គ្នា​ចំពោះតម្លៃ​ចាំបាច់ នៅពេល​ដែល​យើង​ដឹងថា​ អ្នកលក់ត្រូវការលក់អចលន​ទ្រព្យ​របស់​គាត់​ប្រញាប់ តែយើងត្រូវ​មាន​ហេតុ​ផល​ និង​ពិនិត្យពីទីតាំងដែលយើងកំពុងស្វែងរកទិញ ។

ការស្វែងរកទិញគេហដ្ឋានដែលល្អ និង​ប្រកប​ដោយផាសុកភាពទៅតាម​បំណងប្រាថ្នា​គឺ​ជាបញ្ហាដ៏ពិបាក​មួយ​សម្រាប់​លោកអ្នក។  ខាង​ក្រោមនេះគឺ​ជាគន្លឹះ​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​ស្វែង​យល់​ ៖
១-ទិញគេហដ្ឋាន​ទៅតាមបំណងប្រាថ្នា
លោក Ismail និយាយថា ដំបូង​អ្នក​ទិញ ត្រូវ​តែប្រាកដថា ​គេហដ្ឋានបែបណាដែល​លោក អ្នកកំពុង​ស្វែងរកទិញ និងទីកន្លែងណា​ដែល​ចង់​រស់នៅ  ហើយមានតម្លៃ​សមរម្យទៅនឹងការ​គ្រោងទុក ។ ជា​ពិសេស ​​អ្នកទិញត្រូវ​តែ​​ប្រុងប្រយ័ត្នខ្ពស់ទៅលើតម្លៃ​ទីផ្សារអចន​ទ្រព្យ​នៅ​ពេល​ចាប់ផ្តើមវាយ​តម្លៃ​ ។ ប្រសិនបើទិញ​អចលនទ្រព្យ​នោះក្នុងតម្លៃខ្ពស់ លោកអ្នក​ប្រឈម​​នឹង​ការ​ខាត​បង់​ថវិកា​ច្រើន​នៅ​ពេល​តម្លៃ​ទីផ្សារធ្លាក់​ចុះ។
២-កុំរួញរាក្នុងការពិភាក្សាលើតម្លៃ
នៅក្នុងចំណុចនេះ អ្នកទិញ​ត្រូវតែ​ចរចា​គ្នា​ចំពោះតម្លៃ​ចាំបាច់ នៅពេល​ដែល​យើង​ដឹងថា​ អ្នកលក់ត្រូវការលក់អចលន​ទ្រព្យ​របស់​គាត់​ប្រញាប់ តែយើងត្រូវ​មាន​ហេតុ​ផល​ និង​ពិនិត្យពីទីតាំងដែលយើងកំពុងស្វែងរកទិញ ។
៣-ទិញសម្រាប់រស់​នៅ​ ឬក៏ទិញ​សម្រាប់​ជួល​​ធ្វើ​អាជីវកម្ម?
លោក Ismail និយាយថា ​ត្រូវពិចារណាមុន​ពេល​អ្នកទិញអចលនទ្រព្យ  ប្រសិនបើ​អ្នកមាន​បំណង​ទិញអចលនទ្រព្យ​សម្រាប់ធ្វើអាជីវកម្ម ទីតាំងគឺមានសារសំខាន់​ជាងអាជ្ញាយុកាល​អចលន​ទ្រព្យ។ ជាងនេះទៅ​ទៀត តម្លៃ​អចលន​ទ្រព្យ​សម្រាប់រស់​នៅ​ និង​សម្រាប់ជួលធ្វើ​អាជីវ​កម្ម​ ​ដែលមានទី​តាំង​​ក្នុង​តំបន់ដូចគ្នានោះ គឺវាមិន​ខុស​គ្នាប៉ុន្មានទេ តែ​ប្រសិន​បើ​អ្នក​មាន​គម្រោ​ង​​ជួលអចលនទ្រព្យ អ្នក​នឹងទទួលបាន​អត្ថ​ប្រយោជន៍ច្រើន​ ។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ទិញ​ជ្រើសរើសអចលនទ្រព្យ​សម្រាប់រស់នៅ យូរអង្វែង លោកអ្នកត្រូវពិចារណា​ឱ្យបាន​ដិត​ដល់​ និងសួរព័ត៌មាន​លំអិតពីអាជ្ញាយុកាល​នៃ​អចលនទ្រព្យដើម្បីជៀសវាងអចលនទ្រព្យនោះ​ជាប់ក្នុងកិច្ចសន្យា ឬកុងត្រាក្នុងរយៈ​កំណត់​មួយ​ដែលលោក​អ្នកមិនអាចទទួល​យក​បាន ។
 ទោះបីជា​យ៉ាងណា នៅក្នុងជម្រើសនៃ​ការទិញ​អចលនទ្រព្យនេះ ​ លោក Ismail បាន​បញ្ជាក់ថា ​អចលនទ្រព្យសម្រាប់ការរស់នៅ នឹង​ផ្តល់នូវដើមទុនដ៏ប្រសើរបំផុតនៅថ្ងៃអនាគត ។
៤-គិតពិចារណាឱ្យបានស៊ីជម្រៅ មុនពេល​សម្រេចជាចុងក្រោយលើកម្ចីទិញផ្ទះ
ត្រូវប្រាកដថា អ្នកបានយល់ពីលក្ខន្តិកៈ​នៃ​ការ​​ងារប្រាក់កម្ចី មុនពេលអ្នកសម្រេចចិត្តជ្រើស​រើស​យកវិធីនេះដើម្បីទិញអចលនទ្រព្យ។ ចូរ​ពិនិត្យ​លើ​ច្បាប់ផាកពិន័យ និងតម្លៃការប្រាក់ ហើយ​អាន​​ឱ្យ​បានលម្អិតនៅលើកិច្ចសន្យា៕