ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិន ប្រ​ធាន​រដ្ឋ​សភា​ជួបសវនា​ការ​ជា​មួយ​តំណាង​ក្រុម​ហ៊ុនចិន

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​១១ សី​ហា សម្តេច​អគ្គ​ម​ហា​ព​ញា​ចក្រី​ហេង សំ​រិន ប្រ​ធាន​រដ្ឋ​សភា បាន​អនុញ្ញាត​ឱ្យ​តំណាង​ក្រុម​ហ៊ុនលី​ យេ​ រ៉ាប់​ប៊ើរ​​ខូ​អិល​ធី​ឌី​របស់​សាធារណរដ្ឋ​មានិត​ចិនចំនួន​៩​នាក់ ដឹក​នាំ​ដោយ​លោក​កៅ​ ហុង​ស៊ិន​​ នាយក​ក្រុម​ហ៊ុន​ចូល​ជួប​សវ​នា​ការ​នៅ​វិមាន​រដ្ឋ​សភា​។​ សម្តេច​ហេង​ សំរិន​ មាន​ប្រ​សាសន៍​ថា

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​១១ សី​ហា សម្តេច​អគ្គ​ម​ហា​ព​ញា​ចក្រី​ហេង សំ​រិន ប្រ​ធាន​រដ្ឋ​សភា បាន​អនុញ្ញាត​ឱ្យ​តំណាង​ក្រុម​ហ៊ុនលី​ យេ​ រ៉ាប់​ប៊ើរ​​ខូ​អិល​ធី​ឌី​របស់​សាធារណរដ្ឋ​មានិត​ចិនចំនួន​៩​នាក់ ដឹក​នាំ​ដោយ​លោក​កៅ​ ហុង​ស៊ិន​​ នាយក​ក្រុម​ហ៊ុន​ចូល​ជួប​សវ​នា​ការ​នៅ​វិមាន​រដ្ឋ​សភា​។

សម្តេច​ហេង​ សំរិន​ មាន​ប្រ​សាសន៍​ថា ការ​​បណ្តាក់ទុន​វិ​និ​យោគ​នា​ឱ​កាស​នេះ វា​សម​ស្រប​ទៅ​នឹង​កាលៈ​ទេសៈ​ ដែល​ប្រ​ទេស​កម្ពុជា​មាន​សន្តិ​ភាព ​​ស្ថិរ​ភាព​ន​យោ​បាយ​ និង​សណ្តាប់​ធ្នាប់​សង្គម​​ពេញ​លេញ​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​ប្រ​កប​ដោយ​ចី​រភាព។ ពិតណាស់ ការ​រួម​ចំណែក​របស់​វិស័យ​ឯក​ជន​ក្នុង​ការ​អភិវឌ្ឍប្រទេស​ជាតិ​គឺ​ជា​កត្តា​ចាំ​បាច់​បំផុត​និង​មិន​អាច​ខ្វះ​បាន​​។ ​សម្តេច​ពញា​ចក្រី​​បន្ត​ថា ការ​ទាក់​ទាញ​វិ​ស័យ​ឯក​ជន​ទាំង​ក្នុង​ និង​ក្រៅ​​ប្រទេស​​គឺ​ជា​កត្តា​សំ​ខាន់​បំ​ផុត​ដើម្បី​បង្កើន​​ល្បឿន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​វិ​ស័យ​ឯក​ជន​ជា​កម្លាំង​​ដ៏​ចម្បង​នៃ​​​កំណើន​សេដ្ឋ​កិច្ច​ និងជា​គោល​ន​យោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ចាប់​តាំង​ពី​ការ​ផ្តើម​ដំណើរ​ការ ​ហើយ​ត្រូវ​​បាន​លើក​ឡើងជា​បន្ត​ទៀត​នៅ​ក្នុង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​​ជំ​ហានទី​២ ​សម្រាប់​នី​តិ​កាល​ទី​៤​នៃ​រដ្ឋ​សភា។

លោក​កៅ​ ហុងស៊ិន នាយ​ក​ក្រុម​ហ៊ុនលី​យេ រ៉ាប់​ប៊ើរ ខូអិលធី​ឌី​បាន​មាន​ប្រ​សាសន៍ជម្រាប​សម្តេចហេង សំរិន​​​ប្រ​ធាន​រដ្ឋ​សភា​​ថា​ក្រុម​ហ៊ុន​លី​យេ​ រ៉ាប់​ប៊ើ​រ ខូ​អិល​ធី​ឌី​របស់​លោក​ នឹង​វិនិយោគ​លើ​ដំណាំ​កសិកម្ម​រួម​មាន ​កៅ​ស៊ូ​ និង​ដំឡូង​មី​។ លោក​បញ្ជាក់​ថា​​ ដំបូង​លោក​សូម​ឱ្យ​សម្តេច​ប្រ​ធាន​រដ្ឋ​សភា​គាំ​ទ្រ​ក្រុម​ហ៊ុនលី​យេ​ រ៉ាប់​ប៊ើរ​ ខូ​អិល​ធី​ឌី ក្នុង​ការ​វិ​និយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។​ លោក​កៅ​​ ហុង​ស៊ិន​បន្ត​ថា ​ក្រុម​ហ៊ុន​លីយេ រ៉ាប់​ប៊ើរ ខូ​អិល​ធី​ឌី នឹង​ចុះ​ទៅ​ខេត្ត​ព្រះ​សីហនុ​ដើម្បី​ពិនិត្យ​មើល​នៅ​តំ​បន់​នោះ​និង​បន្ត​ទៅ​កាន់​​ខេត្ត​កំពង់​ចាម​ទៀត​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ការ​នាំ​ចេញ​ និងការ​ប្រ​មូល​ទិញ​​កសិផល​ដំ​ឡូង​មី​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រ​ទេស​ចិន​នៅ​ឆ្នាំ​នេះ។

សម្តេច​ពញា​ចក្រី​​បាន​មាន​ប្រ​សាសន៍​ថា ​​សម្តេច​សូម​ស្វា​គមន៍​ក្រុម​ហ៊ុន​លី​យេ រ៉ាប់​ប៊ើ​រ ខូ​​អិល​ធី​ឌី​ ក្នុង​ការ​ធ្វើ​សកម្ម​​ភាព​វិនិយោគ​​នៅ​កម្ពុជា​ ហើយ​សម្តេច​​សន្យា​ថា ​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ការ​វិ​និ​យោគ​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ពេល​មាន​​បញ្ហា​៕