ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​​​ទេសចរណ៍​បិទ​សិក្ខាសាលា​​ផ្សព្វផ្សាយការ​​​​​​ហាម​ជក់​បារី​នៅ​កន្លែង​ធ្វើ​ការ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​នៅ​ទីស្តីការ​ក្រសួង​​​ទេស​ចរណ៍​​​​កាលពីថ្ងៃទី​១០ សីហា ​មានរៀបចំ​ពិធី​បិទ​​សិ​ក្ខា​សាលា​​ផ្សព្វផ្សាយ​ការ​​ហាម​​ជក់បារី​នៅ​​ កន្លែង​ធ្វើការ​​ និង​មូលដ្ឋាន​​​អាជីវកម្មទេស​ចរណ៍ ក្រោម​អធិប​តីភាព​លោក​ហា សារុន​ ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​​ទេសចរណ៍​។​ លោកហោ សារុន បានថ្លែង​ថា ​ដោយមាន​ការ​​​​​សហការយ៉ាង​

រាជធានីភ្នំពេញ​​ ៖ ​នៅ​ទីស្តីការ​ក្រសួង​​​ទេស​ចរណ៍​​​​កាលពីថ្ងៃទី​១០ សីហា ​មានរៀបចំ​ពិធី​បិទ​​សិ​ក្ខា​សាលា​​ផ្សព្វផ្សាយ​ការ​​ហាម​​ជក់បារី​នៅ​​កន្លែង​ធ្វើការ​​ និង​មូលដ្ឋាន​​​អាជីវកម្មទេស​ចរណ៍ ក្រោម​អធិប​តីភាព​លោក​ហា សារុន​ ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​​ទេសចរណ៍​។

លោកហោ សារុន បានថ្លែង​ថា ​ដោយមាន​ការ​​​​​សហការយ៉ាង​ជិតស្និទ្ធ​​ និង​ការជួយទ្រទ្រង់​​​ឧបត្ថម្ភ​​​ពីអង្គភាព​​​អាដ្រា ​កម្ពុជា ​​កាលពីថ្ងៃទី​​​១៣-១៥ ​ឧសភា ​​​ឆ្នាំ​២០១១ កន្ល​ងទៅនេះ ក្រសួងទេសចរណ៍​​​បានបើក​វគ្គ​បណ្តុះ​បណ្តាល​​​ស្តី​ពី​អ្នកប្រឹក្សា​​​យោបល់​​​​ឈប់ជក់បារី ​​ជូនដល់​មន្ត្រី​​​​នាយកដ្ឋាន ​​មន្ទីរទេសចរណ៍​​​រាជធានី-​ខេត្ត ទាំង​​​​២៤ និងបានប្រកាស​​​ក្រសួង​​ មន្ទីរ​​ជា​កន្លែង​​​ធ្វើ​ការ​​ដែលគ្មានផ្សែង​បារី ​ព្រមទាំង​បាន​លើក​ផ្ទាំង​​ប៉ាណូ បិទ​​រូបភាព​នានា ស្តីពី​ការ​ហាមឃាត់​​ការ​ជក់បារី ​និង​រូបភាព​​​​អប់រំស្តីពី​ថ្នាំជក់​​ចាប់ពី​​​​ពេល​នោះមក​។

ដើម្បី​​​ឱ្យសេចក្តីណែនាំ​​​នេះ​អនុវត្ត​​ទៅ​​បាន​ប្រកប​ដោយ​​ជោគជ័យ ​​​​​លោក​អនុរដ្ឋលេខាធិ​ការ​​បាន​​សំណូមពរ​ដល់​​​ម្ចាស់​​មូលដ្ឋាន​​អាជីវ​កម្ម​​ទេសចរណ៍​​ដូចខាងក្រោម​ ៖
១-ជួយផ្សព្វផ្សាយ​​​បន្ថែម​​​អំពីសេចក្តីណែនាំ​ ស្តីពី​ការ​ហាមឃាត់​​ការជក់បារី​​​របស់ក្រសួង​​ទេស​ចរណ៍​ដល់​មូលដ្ឋាន​​អាជីវ​កម្មទេសចរណ៍ ។​
៣-​​ធ្វើការ​​​​បិទ ​ស្ទីកគ័រ ​ឬ​រូបភាព​​​​ផ្សព្វផ្សាយ​​ស្តីពីការហាមជក់​បារី និង​​រូបភាព​​អប់រំស្តីពី​ថ្នាំ​ជក់ ឬ​សុខ​ភាព ​នៅ​តាមសណ្ឋាគារ ​​ផ្ទះសំណាក់​ ភោជ​នីយដ្ឋាន កន្លែងកម្សាន្ត​​​​នានា មធ្យោបាយ​​​ដឹក​ជញ្ជូន​​​​​ទេស​ចរណ៍​ ទីភ្នាក់ងារ​​​​ទេសចរណ៍​…​ឱ្យ​បាន​ទូលាយ​​ចាប់ពីពេលនេះ​​តទៅ​។​
៤-​ស្នើ​មន្ទីរ​​ទេសចរណ៍​​រាជធានីភ្នំពេញ ​​ការិ​យាល័យ​​​ទេសចរណ៍ខណ្ឌ ​​ជួយបន្ត​ធ្វើការ​អប់​រំ​ផ្សព្វ​ផ្សាយ​​ និងសហការ​​ឱ្យបានជិតស្និទ្ធ​​ជាមួយ​​​​មូលដ្ឋាន​​អាជីវ​កម្ម​ទេសចរណ៍ ​ដើម្បីរួមគ្នា​​លើក​កម្ពស់​​មូលដ្ឋាន​​​អាជីវ​កម្ម​របស់​​ខ្លួន​​ជា​តំបន់​គ្មាន​ផ្សែង​បារី​។

លោកស៊ិន សត្ថា តំណាង​អង្គការ​​​​អាដ្រា​កម្ពុជា​ បានថ្លែង​ថា កន្លង​មក ​​អង្គការ​អាដ្រា​កម្ពុជា ​​​​មានកិច្ច​សហការ​ជាមួយ​​​​គ្រឹះស្ថាន​​​អប់រំ​ផ្សេងៗ ស្ថាប័ននានា និងក្រសួង​ជាច្រើន​ទៀត​​​ក្នុង​ការ​​​ចេញសារាចរ ​ស្តីពី​ការ​​អនុវត្ត​​​ការ​ហាម​​ឃាត់​ការជក់បារី​​នៅ​កន្លែង​​ធ្វើការ និង​ការ​ប្រកាស​​​​ជា​តំបន់​គ្មាន​​ផ្សែង​បារី​ និងធ្វើយុទ្ធ​​​នា​កា​រ​ត្រួតពិនិត្យ​​​ថ្នាំជក់​នៅក្នុង​​ប្រទេស​កម្ពុជា ដែលជា​ពិសេស​​ថ្មីៗ​នេះ ​គឺមានក្រសួង​​ធម្មការ និង​សាសនា​ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​​អាជ្ញា​ធរ​​អប្សរា​​នៅ​ខេត្ត​សៀមរាប ​​និងស្ថាប័ន​​រដ្ឋ​សភា​​ជា​ដើម ។ ​​​ចំណែ​ក​ស្ថាប័ន​​ព្រឹទ្ធសភា ក៏នឹង​ប្រកាស​​​ជា​កន្លែង​ធ្វើការ​​​​គ្មានផ្សែង​​​បារីនៅ​ពេល​​ឆាប់​ៗ​​​​ខាងមុខនេះផងដែរ​ ​ដែលស​បញ្ជាក់​​​ឱ្យ​ឃើញ​​ថា ​យើងកំពុងតែ​ខិតខំ​​រួមគ្នា​​ប្រឹ​ង​ប្រែង​​​ជួយ​ក្នុងកិច្ច​ការ​​ងារ​​​ត្រួតពិនិត្យ​ថ្នាំជក់​នៅ​ក្នុង​ប្រទេស​​​យើង​។

ក្នុង​​វិស័យសុខភាពសាធារណៈ ថ្នាំ​ជក់​គឺ​ជា​ឃាត​ក​​​លាក់មុខមួយ ដែល​​ពិភព​លោក​កំពុង​តែ​​​យកចិត្តទុកដាក់​​ ខិតខំប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ធ្វើការ​​​ទប់ស្កាត់ ​ពីព្រោះ​​​​វា​មិន​មែន​​ប៉ះ​ពាល់​​​ចំពោះ​តែអ្ន​កជក់​​ផ្ទាល់ប៉ុណ្ណោះទេ ​ប៉ុន្តែ​វា​ប៉ះ​ពាល់​​​​ដល់​អ្នក​​នៅជុំវិញ​ខ្លួន ជា​ពិសេស​កុមារ​ដែល​ជាធ​នធានយ៉ាង​​សំខាន់ក្នុង​​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅថ្ងៃ​អនាគត​។ ​​មិនតែប៉ុណ្ណោះ ​​ថ្នាំ​ជក់​​ថែម​ទាំង​​​ប៉ះពាល់ដល់បរិស្ថាន ​​សេដ្ឋកិច្ច និង​​ប្រទេស​ជាតិ​​ទាំងមូល​​ផងដែរ ៕