ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនចេញ​​បទ​បញ្ជា​​ឱ្យ​រថភ្លើង​​ល្បឿន​លឿន​បើកបរ​ក្នុង​ល្បឿន​យឺត

12 ឆ្នាំ មុន

ទីភ្នាក់ងារ​​​ព័ត៌​មាន​បរទេ​ស​បានចេញផ្សាយ​ដោយ​យោង​​លើ​របាយ​ការណ៍​របស់​ ទីភ្នាក់​ងារ​ស៊ីន​ហួថា ​រដ្ឋា​ភិបាល​​ចិន​បាន​​ចេញ​បញ្ជា​ឱ្យ​រថភ្លើង​​ល្បឿន​លឿន​ដំណើរការ​​សេវា​ កម្ម និង​​បើក​បរ​​ក្នុង​ល្បឿន​យឺត​ជាង​ប្រក្រតី ។ គួរបញ្ជាក់ថា ​ល្បឿន​ដែល​ត្រូវកាត់​បន្ថយ​នា​ពេល​បច្ចុ​ប្បន្ន​មិន​ទាន់​កំណត់​ជា​តួ​លេខ​គីឡូ​ម៉ែត្រ ​ក្នុងមួយ​ម៉ោង​​ច្បាស់​

ទីភ្នាក់ងារ​​​ព័ត៌​មាន​បរទេ​ស​បានចេញផ្សាយ​ដោយ​យោង​​លើ​របាយ​ការណ៍​របស់​ទីភ្នាក់​ងារ​ស៊ីន​ហួថា ​រដ្ឋា​ភិបាល​​ចិន​បាន​​ចេញ​បញ្ជា​ឱ្យ​រថភ្លើង​​ល្បឿន​លឿន​ដំណើរការ​​សេវា​កម្ម និង​​បើក​បរ​​ក្នុង​ល្បឿន​យឺត​ជាង​ប្រក្រតី ។

គួរបញ្ជាក់ថា ​ល្បឿន​ដែល​ត្រូវកាត់​បន្ថយ​នា​ពេល​បច្ចុ​ប្បន្ន​មិន​ទាន់​កំណត់​ជា​តួ​លេខ​គីឡូ​ម៉ែត្រ ​ក្នុងមួយ​ម៉ោង​​ច្បាស់​លាស់​​នៅឡើយ​ទេ ដោយ​រដ្ឋា​ភិបាល​កំណត់​ឡើង​សម្រាប់​បង្កើត​​សុវត្ថិ​ភាព​ជា​លើក​ដំបូង និង​រង់​ចាំ​ដំណោះ​ស្រាយ​ែក​សម្រួល​ជាថ្មី ។ ប្រទេស​ចិន​មាន​ផែន​ការ​នឹង​បង្កើត​​​សាខា​ផ្លូវ​រថភ្លើង​​ល្បឿន​លឿនបំផុត​នៅ​លើ​ពិភព​លោក​ ប៉ុន្តែ​​ដោយ​សារ​មាន​​ហេតុ​ការណ៍​​រថភ្លើង​ល្បឿន​​លឿន​បុក​គ្នា​​កាលពីថ្ងៃទី​២៣ កក្កដា កន្លង​មក ធ្វើ​ឱ្យ​​ផែន​ការ​នេះ​​ត្រូវផ្អាក​ ព្រោះ​ប្រជាជន​ និង​អន្តរជាតិ​គ្មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​សុវត្ថិ​ភាព​នៃ​រថភ្លើង​​ល្បឿន​លឿន​របស់​ចិន ៕