ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ចូលរួម​​​មរណ​ទុក្ខ​​​​ក្រៀម​ក្រំ​ចំពោះ​​លោកជំទាវញ៉ែម សុផានី ភរិយា​លោក​ងួន ញ៉ិល ​អនុប្រធានទី​​១ រដ្ឋសភា​ទទួលមរណភាព

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​លោកឡេង ប៉េង​ឡុង អគ្គលេខាធិការ​​នៃអគ្គ​លេខាដ្ឋាន​រដ្ឋសភា ​​កាល​ពី​ថ្ងៃទី​​១០ សីហា ​​២០១១ ​បានធ្វើសេចក្តី​​​​ជូន​ដំណឹង​​​ជាសាធារណ​​​​ៈ​ថា​ ​អគ្គលេខាធិការ​​​ដ្ឋាន​​រដ្ឋ​សភា ​​មានទុក្ខ​​ដ៏ក្រៀមក្រំ​​​ដោយ​​លោក​ជំទាវ ងួន ញ៉ិល ​​នាម​ដើម​ញ៉ែម ​សុផានី ​​បានទទួលអនិច្ច​កម្ម​​កាលពីថ្ងៃពុធ ទី​១០ សីហា ​២០១១ វេលា​ម៉ោង​​​​​១០​និង​​១៣នាទី​ព្រឹកក្នុង​ជន្មា​យុ​​​៦៦​ឆ្នាំ ​ដោយ​រោគាពាធ​។​

រាជធានីភ្នំពេញ​​ ៖ ​​លោកឡេង ប៉េង​ឡុង អគ្គលេខាធិការ​​នៃអគ្គ​លេខាដ្ឋាន​រដ្ឋសភា ​​កាល​ពី​ថ្ងៃទី​​១០ សីហា ​​២០១១ ​បានធ្វើសេចក្តី​​​​ជូន​ដំណឹង​​​ជាសាធារណ​​​​ៈ​ថា​ ​អគ្គលេខាធិការ​​​ដ្ឋាន​​រដ្ឋ​សភា ​​មានទុក្ខ​​ដ៏ក្រៀមក្រំ​​​ដោយ​​លោក​ជំទាវ ងួន ញ៉ិល ​​នាម​ដើម​ញ៉ែម ​សុផានី ​​បានទទួលអនិច្ច​កម្ម​​កាលពីថ្ងៃពុធ ទី​១០ សីហា ​២០១១ វេលា​ម៉ោង​​​​​១០​និង​​១៣នាទី​ព្រឹកក្នុង​ជន្មា​យុ​​​៦៦​ឆ្នាំ ​ដោយ​រោគាពាធ​។

យោង​តាម​​​សេចក្តីជូនដំណឹង​​របស់​រដ្ឋសភា​​ដែលកោះសន្តិភាព​ទទួលបាន​​​ឱ្យដឹង​ថា ​សព​លោក​​ជំទាវញ៉ែម ​​សុផានី តម្កល់​ទុក​ធ្វើ​បុណ្យ​​ទក្ខិ​ណា​នុប្បទាន​​​នៅ​​ភូមិគ្រឹះ​​លោក​​​ងួន ញ៉ិល ​​អនុ​ប្រធានទី​​​១​នៃ​រដ្ឋសភា ​ស្ថិតក្នុង​​​ភូមិ​អូរ​អណ្តូង ​សង្កាត់ព្រែកប្រា ​​ខណ្ឌមានជ័យ ​​​រាជធានីភ្នំពេញ ​ពីថ្ងៃ​ព្រហស្បតិ៍ ​​ទី​១១ ​សីហា​ រហូត​ដល់​ថ្ងៃ​ អង្គារ​ ទី​​១៦ ២០១១​។

ពិធីបុណ្យ​​​​គម្រប់​​​​៧ថ្ងៃ នឹងប្រព្រឹត្ត​​ទៅ​នៅ​រសៀលថ្ងៃទី​​​១៥ សីហា ២០១១ នៅ​គេហដ្ឋាន​​​សព​ដូច​​ជម្រាបជូន​​ខាងលើ ។ ​​ពិធីឆ្លង​បុណ្យ​​​ខួប​គម្រប់​​​​​៧ថ្ងៃ​នឹង​ប្រារព្ធធ្វើ​​​នៅព្រឹក​ថ្ងៃ​អង្គារ ទី​​១៦ សីហា ​២០១១ ដោយមាននិមន្ត​ព្រះសង្ឃ​ចំនួន​​​៦៨​អង្គ រាប់បាត្រ​​​ឆ្លង​ជាកិច្ច​បង្ហើយ​បុណ្យ ៕