ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាក្សត្រថៃជម្រុញរដ្ឋាភិបាលថ្មីធានាសុខសន្តិភាព និង​ធ្វើ​ការ​​ស្មោះ​ត្រង់​តាម​ពាក្យ​សន្យា​

13 ឆ្នាំ មុន

មហាក្សត្រថៃ Bhumibol Adulyadej ដែល​មានព្រះជន្ម៨៣វស្សា បានជម្រុញ​ឱ្យ​លោក​ស្រីនាយករដ្ឋមន្ត្រីថ្មីយីងឡាក់ ស៊ីណាវ៉ាត្រា​ និង​​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល របស់​​គាត់​​ធ្វើ​យ៉ាង​​ណា​​ធានា​​ឱ្យ​បាននូវសុខសន្តិភាពក្នុងប្រទេសជាតិ​ ស្របពេលដែលពិភព លោកកំពុងធ្លាក់ចូលក្នុង​ភាព​ច្របូកច្របល់​។

មហាក្សត្រថៃ Bhumibol Adulyadej ដែល​មានព្រះជន្ម៨៣វស្សា បានជម្រុញ​ឱ្យ​លោក​ស្រីនាយករដ្ឋមន្ត្រីថ្មីយីងឡាក់ ស៊ីណាវ៉ាត្រា​ និង​​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល របស់​​គាត់​​ធ្វើ​យ៉ាង​​ណា​​ធានា​​ឱ្យ​បាននូវសុខសន្តិភាពក្នុងប្រទេសជាតិ​ស្របពេលដែលពិភព លោកកំពុងធ្លាក់ចូលក្នុង​ភាព​ច្របូកច្របល់​។

ព្រះអង្គ​​មាន​បំណង​ឱ្យ​​សមាជិកគណៈរ​ដ្ឋ​មន្ត្រី​ថ្មី​ធ្វើជាគំរូល្អនិងរក្សាតាមពាក្យសន្យាថា ពួកគេនឹងធ្វើការដោយស្មោះត្រង់ដើម្បី​ប្រយោជន៍​​ជាតិ​ជាធំ។ កាលពីថ្ងៃម្សិល​មិញ​ថ្ងៃទី​១០ សីហា ២០១១ លោកស្រីយីងឡាក់ ស៊ីណាវ៉ា​ត្រា បាន​ដឹកនាំមន្ត្រីគណៈរដ្ឋមន្ត្រីរបស់​គាត់ចូលស្បថកាន់តំណែងមុខមហាក្សត្ររបស់
ខ្លួនដែល​កំពុង​សំរាក​​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​Siriraj។

ព្រះ​មហាក្សត្រ​ថៃ​ក៏មាន​ព្រះបន្ទូល​ឲ្យ​ពួកគេរ​ក្សា​ការ​សន្យា​របស់ពួក​គេ​ថា​ធ្វើការល្អ​ដើម្បី​ប្រយោជន៍​ជាតិ និងសាធារណៈ​ប្រទេស​ជាតិ​​ត្រូវ​ការ​មេដឹក​នាំល្អ​ដើម្បី​គ្រប់​គ្រង់​ប្រទេស ​ធ្វើយ៉ាង​​ណា​​​ឱ្យ​​រីក​ចំរើន​ទៅ​មុខ ហើយ​​​ថ្នាក់​​ដឹក​​នាំ​​​ទាំង​អស់​​​ត្រូវ​ធ្វើការ​ងារតាមពាក្យ​​ស្បថ​សច្ចាដែលអ្នកបាននិយាយ។ ប្រសិនបើអ្នក​ធ្វើ​តាមបាន ជាលទ្ធផលជាតិ​ នឹងរុងរឿងថ្កុំថ្កើង​ ហើយអ្នកក៏មានសុភមង្គល៕