ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ណា​ហ្គាសា​គី ​អំពាវ​នាវ​ជប៉ុន​​ប្រើ​ថាម​ពល​ធម្ម​ជាតិ​ជំនួស​នុយ​ក្លេ​អ៊ែរ​

13 ឆ្នាំ មុន

ប្រជាជន​ក្នុង​ខេត្ត​ណាហ្គាសា​គី​​នៃ​ប្រទេស​ជប៉ុន បានអំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​រ​បស់​ខ្លួន​ធ្វើ​ការ​​​ប្តូរ​ទៅ​ប្រើ​ប្រាស់ ​ថាមពល​​ធម្ម​ជាតិ​​ជំនួស​​ឱ្យ​ថាម​ពល​នុយ​ក្លេ​អ៊ែរ ​នៅ​​ក្នុង​ឱកាស​​គម្រប់​ខួប​៦៦​ឆ្នាំ ​ដែល​ទី​ក្រុង​ណា​ហ្គា​សាគី ​​​ទទួល​​​រង​ការ​ទម្លាក់​គ្រាប់​​បែក​បរមាណូ​​ដ៏មហា​ប្រល័យ​របស់​សហ​រដ្ឋ​ អាមេ​រិក ក្នុង​អំឡុង​​ពេល​បញ្ចប់​​សង្គ្រាម​​លោក​លើក​ទី​២ ។

ប្រជាជន​ក្នុង​ខេត្ត​ណាហ្គាសា​គី​​នៃ​ប្រទេស​ជប៉ុន បានអំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​រ​បស់​ខ្លួន​ធ្វើ​ការ​​​ប្តូរ​ទៅ​ប្រើ​ប្រាស់​ថាមពល​​ធម្ម​ជាតិ​​ជំនួស​​ឱ្យ​ថាម​ពល​នុយ​ក្លេ​អ៊ែរ ​នៅ​​ក្នុង​ឱកាស​​គម្រប់​ខួប​៦៦​ឆ្នាំ ​ដែល​ទី​ក្រុង​ណា​ហ្គា​សាគី ​​​ទទួល​​​រង​ការ​ទម្លាក់​គ្រាប់​​បែក​បរមាណូ​​ដ៏មហា​ប្រល័យ​របស់​សហ​រដ្ឋ​អាមេ​រិក ក្នុង​អំឡុង​​ពេល​បញ្ចប់​​សង្គ្រាម​​លោក​លើក​ទី​២ ។

លោក​ថូ​ម៊ីហ៊ី​សា ថា​អ៊ូ​អេ ​ចៅ​ហ្វាយ​ខេត្ត​​ណា​ហ្គា​សាគី​ បាន​ឱ្យ​ដឹងថា ​ជប៉ុន​ត្រូវ​​អភិ​​វឌ្ឍថាម​ពល​ក្នុង​ជម្រើស​​ដ៏​សុវត្ថិ​ភាព​ ដូច​ជា ថាម​ពល​ពន្លឺ​​ព្រះ​អាទិត្យ និង​ខ្យល់​ក្រោយ​ពី​កើត​ឧប្បត្តិ​ហេតុ​​​ផ្ទុះ​ឆេះ​រោង​ចក្រ​អគ្គិ​សនី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​​ហ្វូគូ​ស៊ីម៉ា ដ៏ធ្ងន់​ធ្ងរ​ធ្វើ​ឱ្យ​ប្រជាជន​ជប៉ុន​ និង​ពិភព​លោក​ទាំងមូល​មាន​ការ​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង​ពីការ​សាយ​ភាយ​សារ​ធាតុ​វិទ្យុ​សកម្ម​។ លោក​ថា​អ៊ូ​អេ ​បានថ្លែង​​នៅ​ក្នុង​ពិធី​ខួប​៦៦ឆ្នាំ ​ដែល​រៀប​ចំ​​ឡើង​នៅ​ក្បែរ​​​រណ្តៅ​គ្រាប់​បែក​បរមាណូ​​​ដែល​កង​ទ័ព​​អាមេ​រិក​វាយ​ប្រហារ​ជប៉ុន​​ថា «ក្នុង​ខែ​មីនា កន្លង​មក ពួក​យើង​បាន​ទទួល​ការ​ភ័យ​ខ្លាច​​ពី​ការ​ផ្ទុះ​ឆេះ​នៅ​រោង​ចក្រ​អគ្គិ​សនី​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា» ។ ​លោក​បាន​បញ្ជាក់​ថា ក្នុង​​​នាម​​​ប្រជា​ជន​របស់​ប្រទេសដែល​ជួប​នឹង​គ្រោះ​មហន្ត​រាយ​នុយ​​ក្លេអ៊ែរ អ្នក​ស្រុក​ក្នុង​ខេត្ត​ណា​ហ្គា​សាគី សូម​អង្វរកុំ​ឱ្យ​​មាន​អ្នក​​រង​គ្រោះ​​ដោយ​សារ​ធាតុ​វិទ្យុ​សកម្ម​ដូច​នៅ​ក្នុង​សម័យ​​សង្គ្រាម​​លោក​លើក​ទី​២ទៀត ។ ​នៅ​មុន​ពេល​កើត​គ្រោះ​ធម្ម​ជាតិ​កាល​ពី​ថ្ងៃ​ទី​១១ មីនា ​កន្លង​មក ជប៉ុន​ត្រូវពឹង​ផ្អែក​​លើ​ថាម​ពល​នុយ​​ក្លេ​អ៊ែរ​ដល់​ទៅ​៣០% ​នៃ​តម្រូវ​​ការ​ថាម​ពល​សរុប និង​​មាន​គម្រោង​​បង្កើន​​ដល់​ទៅ​៥០% ​ក្នុងឆ្នាំ​២០៣០ ។ ​ប៉ុន្តែ​​សកម្ម​ជន​​ផ្នែក​​បរិ​ស្ថាន​​បាន​ធ្វើ​ការ​អំពាវ​នាវ​ឱ្យ​សើ​រើ​គម្រោង​​ខាង​លើ ​ក្រោយ​ពី​កើត​​ហេតុ​រញ្ជួយ​ដី​​បង្ក​ឱ្យ​ខូច​ខាត​រោង​ចក្រ​​អគ្គិ​សនី​​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ ។

លោក​ថា​អ៊ូអេ ​គូសបញ្ជាក់​​​បន្ថែម​ថា ​ទោះ​​ជា​ប្រើ​​​​ពេល​យូរ​ក៏ដោយ ចាំបាច់​ត្រូវ​ទ្រទ្រង់​​ការ​បង្កើត​ថាម​ពល​ធម្ម​ជាតិ​ជំនួស​ថាម​ពល​នុយ​ក្លេ​អ៊ែរ ដើម្បី​ប្តូរ​​សោភ័ណ​ភាព​​ជប៉ុន​ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​​ប្រើ​ថាម​ពល​​សុវត្ថិ​ភាព ។ អត្ថ​ន័យ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​​របស់​ចៅហ្វាយ​ខេត្ត​ណា​ហ្គាសាគី ​គឺជា​ផ្នែក​​មួយ​សង្កត់​ធ្ងន់​ទៅ​លើ​សម្ដី​រ​បស់​​ចៅ​ហ្វាយ​ក្រុង​​ហ៊ី​រ៉ូ​ស៊ីម៉ា និង​ការ​សន្យា​របស់​នាយក​រដ្ឋ​មន្ត្រី​លោក​ណា​អូតូ ឃាំង ដែល​ជំរុញ​ឱ្យ​កាត់​បន្ថយ​ការ​ប្រើ​ថាម​ពល​នុយ​ក្លេអ៊ែរ​ក្នុង​ប្រទេស​ ។

ទីក្រុងណា​ហ្គា​​សាគី ​ទទួល​រង​ការ​​វាយ​ប្រហារ​ដោយ​​គ្រាប់​បែក​បរមាណូ​​កាលពី​ថ្ងៃទី​៩ សីហា ឆ្នាំ១៩៤៥​ ដោយ​សម្លាប់​​មនុស្ស​ជាង​៧០.០០០​នាក់ ​និង​មាន​អ្នក​ជំងឺ​ពី​ការទទួល​សារ​ធាតុ​​វិទ្យុ​សកម្ម​ជា​ច្រើន​​នាក់ទៀត ៕