ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​​នៅ​ភូមិ​ព្រែកទប់ ក្រុង​ព្រះ​សីហនុ តវ៉ាបិទ​​​ផ្លូវជាតិលេខ​​៤ អាជ្ញាធរ​​កំពុង​​សម្របសម្រួល​

13 ឆ្នាំ មុន

​ខេត្តព្រះសីហនុ​​​ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​ជាង​​១០០​នាក់ ​បាន​ជួបជុំ​​គ្នា​ធ្វើ​ការតវ៉ា​​បិទផ្លូវ​ជាតិ​លេខ​​​​៤ កាលពីវេលាម៉ោង​​​៨ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ សីហា ២០១១ នៅភូមិ​​​​​២ សង្កាត់លេខ​១ ក្រុង​ព្រះ​សីហនុ ខាងកើត​​ផ្សារ​ឃ្លាំង​លើ ក្បែរ​សាលា​បឋម​សិក្សា-អនុវិទ្យា​ល័យ​ហ៊ុន សែន ឃ្លាំងលើ ប្រយោជន៍​​ដើម្បីទាមទារ​​​ឱ្យអាជ្ញាធរ​​​​ធ្វើ​

ខេត្តព្រះសីហនុ​​​ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​ជាង​​១០០​នាក់ ​បាន​ជួបជុំ​​គ្នា​ធ្វើ​ការតវ៉ា​​បិទផ្លូវ​ជាតិ​លេខ​​​​៤ កាលពីវេលាម៉ោង​​​៨ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ សីហា ២០១១ នៅភូមិ​​​​​២ សង្កាត់លេខ​១ ក្រុង​ព្រះ​សីហនុ ខាងកើត​​ផ្សារ​ឃ្លាំង​លើ ក្បែរ​សាលា​បឋម​សិក្សា-អនុវិទ្យា​ល័យ​ហ៊ុន សែន ឃ្លាំងលើ ប្រយោជន៍​​ដើម្បីទាមទារ​​​ឱ្យអាជ្ញាធរ​​​​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​​លើ​ដីធ្លី​ដែលពួក​គាត់​ធ្លាប់​រស់នៅ​​ទំហំ​ប៉ុន​ណា គឺធ្វើ​​ប៉ុណ្ណឹង ចំណែក​ផ្ទៃ​ដី​ទំហំ​​​​៤ម៉ែត្រ​គុណ​​នឹង​​២២​​​ម៉ែត្រ ដែលអាជ្ញាធរ​ប្រគល់​ឱ្យ​​ក្នុង១គ្រួសារ ​​ស្ថិតនៅ​​ភូមិ​​​ព្រែក​​ទប់ ​សង្កាត់លេខ​​៣ ខេត្តព្រះសីហនុ នោះ គឺ​ពួកគាត់​ មិន​ព្រមទទួល​ទេ​។

នៅកន្លែង​​តវ៉ា​គេ​ឃើញប្រជាពលរដ្ឋ​អ៊ូអរ​​​កក​កុញ ​​ពេញលើផ្លូវ​​​ជាតិលេខ​​៤ បង្ក​ឱ្យ​ចរា​ចរណ៍​​​កកស្ទះ​ជាង​​២​ម៉ោង ហើយ​​មិន​ទាន់​បាន​ទម្លាយ​​ ឬ​បើកផ្លូវ​​​នៅឡើយ​ ចំណែកមន្ត្រី​​​សាលា​ខេត្ត​ព្រះសីហនុ ​កំពុងតែ​​​​ព្យាយាម​​​សម្រប​សម្រួល​ សុំ​ឱ្យ​​​ប្រជាពលរដ្ឋ​​ជាង​​​១០០នាក់​នេះ បើក​ផ្លូវ​​ឱ្យ​យាន​​-យន្ត​​​ធ្វើដំណើរជា​ប្រក្រតី​​​សិន រី​ឯ​ដំណោះស្រាយ​​​បញ្ហាដីធ្លី​​​កម្មសិទ្ធិ​រង់ចាំ​​​ពិភាក្សា​​​ដោះស្រាយ​​នៅសាលា​​ខេត្ត​នាពេល​ក្រោយ​។

សូមបញ្ជាក់​ថា ​​អ្នក​ភូមិ​​​តំបន់​ព្រែកទប់ សង្កាត់​លេខ​​៣ ក្រុង​​ព្រះសីហនុ ត្រូវបានអាជ្ញា​ធរ​​​​តម្រូវ​​​ឱ្យរុះរើ​​​ផ្ទះ​សម្បែង​​​ចេញពីមាត់​ទឹកចម្ងាយ​​​១០០ម៉ែត្រ ​ដើម្បី​​​អាជ្ញាធរ​​​​រៀបចំ​​បរិស្ថាន​ឱ្យ​ល្អ​​​​ប្រសើរ​នៅ​​រង្វង់​ជុំវិញ​​ផ្ទៃ​បឹង ​និង​ឈានទៅ​​​ប្រែ​ក្លាយ​ព្រែក​​ទប់​នេះ ជា​តំបន់​​រមណីយដ្ឋាន​​​​ប្រណីត​មួយ​ទាក់ទាញភ្ញៀវ​ទេសចរជាតិ-អន្តរ​ជាតិ​​ រក​ចំណូល​​​ថវិកា​​រដ្ឋ​។ ​ចំណែកប្រជា​ពលរដ្ឋ​មិនព្រម​​​ចាកចេញ​​​ទៅតាម​ចម្ងាយ​​​​១០០​ម៉ែត្រ​នោះទេ គឺ​សុំ​ត្រឹម​​២០ម៉ែត្រ ​​​ពីមាត់បឹង​​​ ព្រោះ​​​​ទីនោះពួកគាត់​​រស់នៅ​​​​យូរយារ​​​មកហើយ ម្នាក់​ៗ​​តចៅទៅហើយ ៕