រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលកោះសន្តិភាពទទួលកាលពីថ្ងៃទី៩ សីហា ២០១១ បានឱ្យដឹងថា អង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមនឹងរៀបចំវេទិកាថ្នាក់តំបន់លើកទី៧ សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីនៅសាលាខេត្តកំពង់ធំ វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ សីហា ២០១១។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា វេទិកាលើកទី៧នេះ រៀបចំហើយសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីដែលទើបទទួលស្គាល់ថ្មីៗនេះ នៃសំណុំរឿង០០២ ចំនួន៣៥០នាក់ មកពីខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងប៉ែកនិរតីនៃបឹងទន្លេសាប។ ដើមបណ្តឹងរដ្ឋប្បវេណីទាំង៣៥០នាក់ នេះ ស្ថិតក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណីនៃសំណុំរឿង០០២ ដែលអង្គបុរេជំនុំជម្រះទទួលស្គាល់១៧២នាក់ កាលពីថ្ងៃទី២៤ មិថុនា ២០១១។ រហូតមកទល់នឹងពេលនេះ មានដើមបណ្តឹងរដ្ឋប្ប វេណីនៃសំណុំរឿង០០២ សរុបទាំងអស់៣.៧៦៦នាក់ ៕
ចែករំលែកព័តមាននេះ