ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាបឆេះ​ផ្ទះលក់​គ្រឿង​ទេស ផ្អើល​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​

13 ឆ្នាំ មុន

​ខេត្ត​កំពង់ចាម​​​ ៖ ​ផ្ទះលក់​គ្រឿង​ទេស​យី​ហោ «ស៊ាវ ម៉េង» ហៅឪទ្រី ស្ថិតនៅ​ភូមិ​​សួង​ខាង​លិច សង្កាត់សួង ក្រុងសួង ត្រូវបាន​អគ្គិភ័យ​​ឆាប​ឆេះ​ចេញ​ពីជាន់​ទី​១​ ដោយ​មាន​​ផ្សែង​ហុយ​យ៉ាងខ្មួលខ្មាញ់ទៅលើអាកាស កាលពីវេលា​ម៉ោង​​​​៣​និង​​៥០​នាទីរសៀល​ថ្ងៃទី១០ សីហា ២០១១​​ បង្កឱ្យ​មានការ​ភ្ញាក់​

ខេត្ត​កំពង់ចាម​​​ ៖ ​ផ្ទះលក់​គ្រឿង​ទេស​យី​ហោ «ស៊ាវ ម៉េង» ហៅឪទ្រី ស្ថិតនៅ​ភូមិ​​សួង​ខាង​លិច សង្កាត់សួង ក្រុងសួង ត្រូវបាន​អគ្គិភ័យ​​ឆាប​ឆេះ​ចេញ​ពីជាន់​ទី​១​ ដោយ​មាន​​ផ្សែង​ហុយ​យ៉ាងខ្មួលខ្មាញ់ទៅលើអាកាស កាលពីវេលា​ម៉ោង​​​​៣​និង​​៥០​នាទីរសៀល​ថ្ងៃទី១០ សីហា ២០១១​​ បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ទៅដល់​ប្រជា​ពលរដ្ឋ​​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​​​របស់​ស្នង​ការ​​ដ្ឋាននគរបាល​​​​ខេត្ត​ចំនួន​៣គ្រឿងចេញទៅ​អន្តរា​គមន៍​ផងដែរ​។

តាម​សេចក្តី​​​រាយការណ៍ពី​លោ​ក​វរសេនីយ៍​ត្រី​លាង​ អេង អធិការ​​នគរបាលក្រុង​សួង បាន​ប្រាប់​​​​ឱ្យ​កោះសន្តិភាពដឹង​ថា​ ​ខណៈ​ពេល​ដែល​​​ភ្លើង​កំពុង​តែ​ឆាបឆេះ​​ចេញពីផ្ទះ​​លក់​គ្រឿង​​ទេស​ខាងលើ​​ ​​អាជីវករ​លក់​ដូរ​នៅក្នុង​ផ្សារ​​ក្រុងសួង ​បាន​​ឆោ​ឡោ​ស្រែ​ក​ថា ​«ភ្លើង​ឆេះ​ផ្ទះៗ» ​ក្នុង​​​ខណៈ​ពេលដែល​​ម្ចាស់ផ្ទះ​​កំពុងតែ​​លក់​ដូរនៅជាន់​ខាងក្រោម​​មិនដឹង​ខ្លួន​នោះ​។

លោកអធិការ​​នគរបាល​ក្រុងសួង​ប្រាប់​បន្តថា គ្រាន់តែ​​ឃើញបែបនេះ ​ម្ចាស់ផ្ទះ​ និង​បង​ប្អូនដែល​​រស់នៅ​​ក្បែរ​នោះ​​បាននាំ​​គ្នា​យក​​បំពង់​​​​​សម្រាប់បាញ់​ពន្លត់​អគ្គិភ័យ​​​ពី​ជាន់ខាង​ក្រោម​ឡើង​យកទៅជាន់​លើ​បាញ់​​ភ្លើង​​​ដែលកំពុង​​តែ​ឆាប​ឆេះនោះ និង​ខ្លះ​​ទៀត​បាន​​បូមទឹក​​​ទៅបាញ់​ពន្លត់។ ​ក្រោម​ការ​​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​​​ប្រជា​ពលរដ្ឋ​​ និង​នគរ​បាល​ក្រុង​សួង​ផង​នោះ ​ធ្វើ​​​ឱ្យ​អណ្តាត​​ភ្លើង​បាន​​ថម​ថយ ​ហើយ​ក៏​មាន​​រថយន្ត​ពន្លត់​អគ្គិភ័យ​​របស់ស្នងការ​ដ្ឋាននគរ​បាល​​ខេត្ត​ចំនួន​៣គ្រឿង បានចេញមក​ជួយអន្តរា​គមន៍​​​ទាន់ពេល​វេលា ដោយ​បាន​បាញ់ទឹក​​អស់​១​រថយន្ត​​ផងដែរ ​ប្រហែល​​ជា​​៣០នាទីភ្លើង​បាន​​រលត់ទៅវិញ​​ជា​ស្ថាពរ​។

ចំពោះទ្រព្យ​សម្បត្តិ​ដែល​​ខូចខាត​​ដោយ​សារ​ភ្លើង​នោះ​​រួម​មាន​ដូចជា គ្រែ១ ទូដាក់​ខោ​អាវ​១ ខោអាវ​យឺតចំនួន​​​២២​ដុំ ពូក​១ និង​សម្ភារ​​ផ្សេងៗ​ទៀត សរុបទឹកប្រាក់​​ទាំងអស់​ប្រហែល​ជា​​​២.០០០​ដុល្លារប៉ុណ្ណោះ។ ការឆេះ​នេះ​​មកពី​ឆ្លង​ចរន្ត​អគ្គិសនី ៕