ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូទីន ប្តេជ្ញាពង្រឹងកងទ័ព និងទាមទារការរួបរួមជាតិចំពេលរុស្ស៊ីជួបការលំបាកក្នុងស្រុក

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី ៖ នៅ​មុខ​បណ្ដា​បេក្ខជន​សភា​នៃ​គណបក្ស​​រុស្ស៊ីរួបរួម​របស់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​
ពូ​ទី​ន ​កាលពី​ថ្ងៃ​ទី​២២​ សីហា ដំបូង​បាន​ស្វែងរក​ពង្រឹង​កងទ័ព​លោក​ ។ លោក​ថា​ ការ​បោះ​ឆ្នោត​សភា​ដែល​គ្រោង​ធ្វើ​ក្នុង​ខែកញ្ញា នឹង​បញ្ជាក់​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​រុ​ស្ស៊ី​​ច្រើន​លាន​នាក់​ ធានា​អធិបតេយ្យភាព ​និង​សន្តិសុខ​របស់​ប្រទេស​។

លោក​ក៏​បាន​ផ្ញើ​សារ​ផង​ដែរ​ដល់​កងទ័ព ដែល​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​។ លោក​លើក​ឡើង​ថា ពេល​នេះ​អ្វី​ៗ​ជា​ច្រើន​ពឹង​លើ​ការ​រួបរួម​របស់​យើង ភាព​អង់អាច​ក្លាហាន​របស់​ពល​ទាហាន​ និង​នាយទាហាន​រុ​ស្ស៊ី និង​ពឹង​លើ​មនុស្ស​ទាំងអស់​ដែល​ធ្វើការ​ដោយ​មនសិការ តាម​តួនាទី​ដើម្បី​ធានា​ដល់​ជ័យជម្នះ​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​កង​ទាហាន​របស់​យើង​នឹង​មិន​បណ្ដោយ​ឲ្យ​យើង​ចាញ់​ឡើយ​។ ការងារ​ធំ​ៗ​ពិតជា​ត្រូវការ​នូវ​ការ​លះបង់​ច្រើន​របស់​យើង​។

ប្រធានាធិបតី​រុ​ស្ស៊ី ​ក៏​ទទួលស្គាល់​ដោយ​ចំហ​ផង​ដែរ ការ​លំបាក​នានា​ដោយសារ​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ការ​លើក​ឡើង​ទាំងនេះ​របស់​លោកពូ​ទី​ន​ធ្វើ​ឡើង​ពេល​រុ​ស្ស៊ី កំពុង​ជួប​ប្រទះ​ការ​រិ​ត​ដ្បិត​ប្រេងឥន្ធនៈ ស្ទើរ​ក្នុង​ផ្ទៃ​ប្រទេស​ទាំងមូល​។ បណ្ដា​រថយន្ត​បាន​បន្តកន្ទុយ​គ្នា​យ៉ាង​វែង តាម​ស្ថាន​នី​យ​ចាក់​ប្រេង​នានា​ ។ ការ​លំបាក​នានា​ក៏​កើត​មាន​ចំពោះ​បណ្ដា​ពាណិជ្ជករ មក​ពី​ការ​បំផ្លាញ​ឃ្លាំង​នានា​របស់​ក្រុមហ៊ុន​ចែកចាយ​រុ​ស្ស៊ី​ដោយសារ​ការ​វាយប្រហារ​របស់​ដ្រូ​ន​អ៊ុយ​ក្រែ​ន ​។

ទោះបី​យ៉ា​ណា ​លោកពូ​ទី​ន​មិន​បង្ហាញ​ពី​សម្បទាន​ណាមួយ​ឡើយ​ចំពោះ​អ៊ុយ​ក្រែ​ន​ ។ លោក​បន្ត​ថា​នៅ​ចំពោះ​មុខ​យើង​មានការ​ប្រឈម​ជា​ច្រើន​ ។ ភារកិច្ច​របស់​គណ​ប្ស​រុ​ស្ស៊ី ​រួបរួម​គឺ​ធ្វើ​នូវ​អ្វី​ៗ​ទាំងអស់​ដើម្បី​ជ័យជម្នះ​។ លោក​អះអាង​ម្យ៉ាងទៀត​ថា ​ការ​បោះ​ឆ្នោត​ នឹង​អះអាង​ជា​ថ្មី​ពី​ស្ថេ​រ​ភាព​របស់​រដ្ឋ និង​សមត្ថភាព​របស់​រដ្ឋ​ក្នុង​ការ​ទប់ទល់​ចំពោះ​រាល់​ការ​គំរាមកំហែង​ពី​ខាងក្រៅ​ ៕