កាណាដា-អាមេរិក ៖ កាណាដាពេលនេះ ត្រៀមខ្លួនសម្រាប់សង្គ្រាមពាណិជ្ជកម្មទាំងស្រុងមួយ ជាមួយសហរដ្ឋអាមេរិក។ បន្ទាប់ពីបដិសេធ កាលពីថ្ងៃទី២១ សីហា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាក្រក់មួយ ស្នើឡើងដោយរដ្ឋការលោកដូណាល់ត្រាំ នាយករដ្ឋមន្ត្រីកាណាដា លោកម៉ាក់កាណី នាថ្ងៃទី២២ សីហា ប្រកាសពីបណ្ដាវិធានការតបតវិញ ដែលសំដៅលើដែកថែប បណ្ដាផលិតផលទឹកដោះគោ បណ្ដាឧបករណ៍ផ្ទះបាយ ឧស្សាហកម្មក្រដាស គ្រឿងម៉ាស៊ីនកសិកម្មនិងអេឡិចត្រូនិកនាំចូលមកពីអាមេរិក។

ការយកពន្ធគយខ្ពស់របស់កាណាដា តបតការយកពន្ធខ្ពស់បំផុតរបស់អាមេរិកវិញ គឹប្រហាក់ប្រហែលគ្នានឹងការយកពន្ធគយខ្ពស់របស់អាមេរិក លើបណ្ដាផលិតផលកាណាដា ដែលចូលជាធរមាន ចាប់ពីថ្ងៃទី២២ សីហា ទៅ បន្ទាប់ពីផុតកំណត់ឱសានវាទរបស់សេតវិមាន។ ការយកពន្ធគយខ្ពស់នោះនឹងមានទំហំទឹកប្រាក់ប្រមាណជា២០ពាន់លានដុល្លានៃការនាំចូលពី់កាណាដាពិសេសស៊ីម៉ង់ដ៏។
ថ្លែងនៅមុខសារព័ត៌មានកាលពីថ្ងៃទី២២ សីហា លោកម៉ាក់កាណីអះអាងថា លោកបានផ្អាកការចរចាបន្ទាប់ពីវាយតម្លៃថា អាមេរិកទាមទារយកពន្ធច្រើនជ្រុលពេកហើយ។ លោកលើកពីការវាយប្រហារថ្មីរបស់អាមេរិកលើកាណាដា ។ លោកថា គេវាយប្រហារយើងក្នុងសង្គ្រាមមួយ។ នោះមិនមែនជារឿងល្អមួយសម្រាប់យើងឡើយ ហើយនោះ ក៏មិនមែនជាការជ្រើសរើសរបស់យើងដែរ ។
នាយករដ្ឋមន្ត្រីកាណាដាលើកឡើងពីការគំរាមប្រឆាំងភាសាបារាំង និងវប្បធម៌របស់កេបិចដែលផ្ដោតលើការឧបត្ថម្ភដល់វប្បធម៌ហ្វ្រង់កូហ្វូន និងតួនាទីរបស់សារព័ត៌មានជាភាសាបារាំង និងការតម្រូវឲ្យសរសេរលើផលិតផលអាមេរិកដែលលក់នៅកាណាដាជា២ភាសាគឺបារាំង និងអង់គ្លេស ។ លោកថា នេះជាការទាមទារដែលមិនអាចទទួលយកបានឡើយ។ អាមេរិកបានដាក់ពន្ធគយខ្ពស់បំផុតលើបណ្ដាផលិតផលនាំចូលពីកាណាដាដល់៥០% ៕

ចែករំលែកព័តមាននេះ