ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សជិត៥.០០០នាក់បានស្លា.ប់ក្នុងរយៈពេលតែមួយសប្តាហ៍ ដោយសារធាតុអាកាសក្តៅខ្លាំង​

1 ថ្ងៃ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ វិទ្យាស្ថាន​សុខភាព​អា​ល្លឺ​ម៉​ង់ ​ROBERT KOCH ប្រកាស ​កាលពី​ថ្ងៃ​ទី​២០​ សីហា​ កន្លង​ទៅ​ថា ចន្លោះ​ថ្ងៃ​ទី​២២​មក ​២៨ ​មិថុនា កន្លងមក មនុស្ស​ដល់​ជិត​៥.០០០​នាក់ បាន​ត្រូវ​ស្លាប់​នៅ​អា​ល្លឺ​ម៉់​ង់​ ដោយសារ​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ។

វិទ្យាស្ថាន​នោះ​បញ្ជាក់​ថា ប្រសិនបើ​បូក​បញ្ចូល​គ្នា​ ជាមួយ​តូ​លេខ​អ្នក​ស្លាប់​ដោយ​ធាតុអាកាស​ក្ដៅ​ខ្លាំង ដែល​កើត​មាន​កាលពី​ខែឧសភា​ផង នោះ​ចំនួន​អ្នក​ស្លាប់​ ដោយសារ​ធាតុអាកាស​ក្ដៅ​ខ្លាំង នៅ​អា​ល្លឹ​ម៉​ង់​មាន​ដល់​ទៅ​ជាង​៥១០០​នាក់ ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៦​នេះ​ ។ តាម​តួលេខ​នេះ​ របស់​វិទ្យាស្ថាន​នោះ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​ធាតុអាកាស​ក្ដៅ​ខ្លាំង​ប៉ះពាល់​ពិសេស​ដល់​មនុស្ស​ចាស់ ។

អ្នកមាន​អាយុ​ចាប់ពី​៧៥​ឆ្នាំ ទៅ​អត្រា​ស្លាប់​ ទាក់ទិន​នឹង​ធាតុអាកាស​ក្ដៅ​ខ្លាំង​ពិតជា​មាន​ខ្ពស់​ ។ ភាគច្រើន​នៃ​អ្នក​ស្លាប់​ប្រមាណ​ជា​៤២៧០​នាក់ ទាក់ទិន​មនុស្ស​មាន​វ័យ​៧៥​ឆ្នាំ​ និង​លើស​ពី​នេះ​ ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ស​ប្ដា​ហ៍​របស់​វិ​ទ្យា​ស្ថាន​នេះ​។ ចំនួន​នារី​ដែល​ស្លាប់មាន​ច្រើន​ជាង​បុរស ព្រោះ​នារី​តំណាង​ឲ្យ​ភាគច្រើន​នៃ​មនុស្ស​ចាស់​នៅ​អា​ល្លឺ​ម៉​ង់ ​៕