ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដីកម្លាំង៥,៩រីស្ទ័រ បោកបក់លើតំបន់កានតូនិងតូក្យូ៖ មនុស្សជិត៤០នាក់រ.បួ.ស ខណៈរដ្ឋាភិបាលដាក់ចេញវិធាន​ការបន្ទាន់

2 ថ្ងៃ មុន

ប្រទេស​ជប៉ុន ៖ បន្ទាប់​ពី​ការ​រ​ញ្ជ​យ​ដី​មួយ​កម្លាំង​៥,៩​រី​ស្ទ័​រ ​កាលពី​ថ្ងៃ​ទី​២៣​ សីហា​ ប៉ះពាល់​ដល់​តំបន់​ក្រុង​តូ​ក្យូ​ និង​ផ្នែក​ខាងកើត​នៃ​តំបន់​ក្រុង​កាន​តូ ខាង​ផ្នែក​ឧតុនិយម​ជប៉ុន​អះអាង​ថា ពុំ​មាន​គ្រោះថ្នាក់​ស៊ូ​ណា​មី​ឡើយ​ ។ ចំណែក​អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​នៃ​ទូរទស្សន៍​ជប៉ុន​ NHK អះអាង​ប្រាប់​ដល់​ពលរដ្ឋ​ជប៉ុន​ថា ខាង​ផ្នែក​ឧតុនិយម​បញ្ជាក់​ច្បាស់​ថា ពុំ​មាន​គ្រោះថ្នាក់​ស៊ូ​ណា​មី​ទេ​ ។

ការ​រញ្ជួយ​ដី​នោះ​ដែល​មាន​រយៈពេល​ជិត​១​នាទី​ពេញ ក្នុង​ផ្នែក​មួយ​ចំនួន​របស់​ប្រទេស បាន​ញ័រ​រង្គើរ​បន្ទាប់​ពី​ការ​ប្រកាស​អាសន្ន​ដំបូង​តាម​ទូរស័ព្ទ​ដៃ​ប្រាប់​ដល់​ប្រជាជន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ទូរទស្សន៍​នោះ​។ ការ​រញ្ជួយ​ដី​នេះ ​កើត​មាន​ក្នុង​ជម្រៅ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ ដោយ​ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ខាងត្បូង​ក្រុង​អ៉ី​បា​រ៉ា​ក់​គី​ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​រាជធានី​តូ​ក្យូ​ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​ញូ​វ​ថា មនុស្ស​ច្រើន​នាក់​រង​របួស​ដោយសារ​ការ​រញ្ជួយ​ដី​នេះ​។ ក្នុង​ចំណោម​អ្នក​របួស​ទាំងនេះ​មាន​ជា​ពិសេស បុរស​វ័យក្មេង​ម្នាក់​ និង​នារី​អាយុប្រមាណ​ជា​៧០​ឆ្នាំ​ម្នាក់​នៅ​សា​អ៉ី​តា​ម៉ា​ជិត​ក្រុង​តូ​ក្យូ ព្រមទាំង​មនុស្ស​៣​នាក់​នៅ​កា​វ៉ា​ហ្សា​គី​ខាងត្បូង​ក្រុង​តូ​ក្យូ​។ សរុប​មនុស្ស​ប្រមាណ​ជា​៣៧​នាក់​រង​របួសធ្ងន់​ ឬ​ស្រាល​ ។

បណ្ដា​ប្លុក​នុយក្លេអ៊ែរ ​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​តាម​អាជ្ញាធរ​ថា មិន​រង​ការ​ខូចខាត​ឡើយ​ ។ ការ​រញ្ជួយ​ដី​នោះ​ដែល​មាន​កម្លាំង​មធ្យម កើត​មាន​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​កម្លាំង​៧,១​រី​ស្ទ័​រ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៨​នាក់​និង​របួស​៣៦៤​នាក់ ដែល​កើត​មាន​ក្នុង​ខេត្ត​គូ​ម៉ា​ម៉ូតូ​ភាគ​ខាងត្បូង​ជប៉ុន​ ។

ចំណែក​ផ្នែក​ឧតុនិយម​ជប៉ុន​វាយតម្លៃ​ថា​ មាន​គ្រោះថ្នាក់​ខ្លាំង​នៃ​ការ​បាក់​ដី​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ​កាលពី​ថ្ងៃ​ទី​២២​សីហា​ ។ ចំណែក​គ្រោះថ្នាក់​នៃ​ការ​ញ័រ​រញ្ជួយ​ក្រោយ​ការ​រញ្ជួយ​ដី​ថ្មី​នេះ​ក៏​មិន​បដិសេធ​ដែរ ​។ តាម​បណ្ដាញ​សង្គម​X នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកស្រី​សា​ណា​អេ​តា​កា​អ៉ី​ជី ប្រកាស​នា​ថ្ងៃ​ទី​២៣​សីហា ពី​ការ​បង្កើត​សាខា​នៃ​វិបត្តិ​មួយ​សម្រាប់​គ្រប់គ្រង​ព្រឹត្តិការណ៍​នានា​ ។

លោកស្រី​មាន​ប្រសាសន៍​ថា ​ខ្ញុំ​អំពាវនាវដល់​បណ្ដា​មនុស្ស​ដែល​ស្ថិត​ក្នុង​តំបន់​ដែល​មានការ​ញ័រ​រង្គើរ​ខ្លាំង ឲ្យ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រញ្ជួយ​ដី​កម្លាំង​ប្រហាក់ប្រហែល​គ្នា​នោះ​មួយទៀត​ ៕