ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទា.រ.ក.ដែលស្លា.ប់​ក្នុង ​«​ទារកដ្ឋាន​ និង​ម​ត្តេ​យ្យ​សិក្សា ខេ​ម​ឃី​ដ »​មូលហេតុ​រលាក​សួត​និង​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យោង​តាម​ព័ត៌មាន​ចុង​ក្រោយ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​អ្នក​ថែទាំ​នៅ​ «​ទារកដ្ឋាន ​និង​ម​ត្តេ​យ្យ​សិក្សា ខេ​ម​ឃី​ដ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ច្រកថ្នាំ​ទារក​អាយុ​ជាង​៣​ខែ​រួច​ហូរ​ឈាម​តាម​ច្រមុះ​ប្រកាច់​ស្លាប់​នោះ គឺ​ទារក​ខាងលើ​ ស្លាប់​ដោយ​ជំងឺ​រលាក​សួត​ និង​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ មិន​មាន​ពាក់ព័ន្ធ​ទៅ​និង​ករណី​អ្វី​ផ្សេង​ឡើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ ខាង​ឪពុក​ម្ដាយ​និង​ក្រុម​គ្រួសារ​ទារក​នោះ​មិន​បាន​ប្ដឹងផ្តល់លើ​ម្ចាស់​ទារកដ្ឋាន​ និង​ម​ត្តេ​យ្យ​សិក្សា ខេ​ម​ឃី​ដ នោះ​ទេ ​ដោយ​ពួក​គាត់​អះអាង​ថា កូនចៅ​របស់​ពួក​គាត់​មាន​ជំងឺ​តាំងពី​នៅផ្ទះ​មក​ម្ល៉េះ ។ ដោយឡែក ​ខាង​ម្ចាស់​ទារកដ្ឋាន​ និង​ម​ត្តេ​យ្យ​សិក្សា ខេ​ម​ឃី​ដ ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ សម្រាប់​ឲ្យ​ក្រុម​គ្រួសារ​សព​ទារក​ខាងលើ ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​សពកូន​​ផង​ដែរ ហើយ​ភាគី​ទាំង​២ ក៏​បាន​បញ្ចប់រឿង​នេះ​រួចរាល់​ហើយ ។

សមត្ថកិច្ច​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា យោង​តាម​ការ​ពិនិត្យ​កោសល្យវិច័យ ​ដោយ​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យា​សាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រក​ឃើញ​ថា ទារក​រូប​នោះ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​រលាក​សួត​ និង​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ពេក ​មិន​ពាក់ព័ន្ធ​ទៅ​និង​ករណី​ផ្សេង​ពី​នេះ​ឡើយ ។

សូមរំលឹក​ថា ហេតុការណ៍​ខាងលើ​​ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៦ នៅ​ក្នុង
​«​ទារក​ដ្ឋាន និង​ម​ត្តេ​យ្យ​សិក្សា ខេ​ម​ឃី​ដ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទារក​ដែល​ស្លាប់​នោះ​ ឈ្មោះ​អាត ហុង​វៃ អាយុ​៣​ខែ​កន្លះ មាន​ម្ដាយ​ឈ្មោះ​ម៉ី ណា​រី​ន អាយុ​២១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ និង​ឪពុក​ឈ្មោះ​ហូ ហុង​លី អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕