ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារ ៖ យើងនៅជួរក្រោយ មិនភ្លេចវីរកងទ័ពនៅជួរមុខ រួមគ្នាផ្តល់កម្លាំងចិត្ត និងការគាំទ្រ

1 ខែ មុន

រាជធានីភ្នំពេញ ៖ ក្នុងស្មារតីសាមគ្គីភាពជាតិ និង​ការដឹង​គុណ​ចំពោះ​វីរកង​ទ័ពដែល​កំពុង​បំពេញភា​រកិច្ចកា​រពារបូរណភា​ពទឹកដី​នៅតា​មតំបន់ព្រំដែន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រឹះស្ថានក្រោម​ឱវាទ រោងចក្រ សហ​គ្រាស និយោជក កម្ម​ករ​និយោជិត ដៃគូពាក់ព័ន្ធ និងសប្បុ​រសជន ចូលរួមបរិ​ច្ចាគតាមសទ្ធា និងលទ្ធ​ភាព ដើម្បីផ្តល់ក​ម្លាំងចិត្ត និងកា​រគាំទ្រដល់វីរ​កងទ័ពនៅជួរមុខ ។

ក្រសួងបា​នកំណ​ត់យកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦ ដើម្បីនាំ​យកថវិកា សម្ភារ និងអំណោយដែ​លទទួលបានពីការចូលរួមបរិច្ចាគ ទៅប្រគ​ល់ជូន​បង​ប្អូនវីរកងទ័ព និងកងកម្លាំង​ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ នេះបើ​យោង​តាម​សេចក្តីអំ​ពាវនាវរបស់​ក្រសួ​ងដែលបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួង​ការងារនិងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ៖ «បងប្អូនវីរកងទ័ពនៅជួរមុ​ខកំពុងបំពេ​ញភារ​កិច្ច​ដ៏មានត​ម្លៃក្នុងការការពារបូរណភាពទឹកដី។ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រី យើងនៅជួរក្រោយមិនភ្លេចពួ​កគាត់​ទេ។ ការចូ​លរួម​របស់​យើង ទោះតិច​ក្តី ​ច្រើនក្តី​ គឺជាកម្លាំ​ងចិត្តដល់បងប្អូ​ននៅជួរមុខ និងជាសារប​ញ្ជាក់ថា ពួកគា​ត់មិននៅ​ឯ​កោ​ទេ​ ព្រោះ​មានប្រជា​ពលរដ្ឋខ្មែ​រនៅ​ជួរក្រោ​យគាំទ្រពួកគាត់ជានិច្ច» ។

លោកបន្តថា ការចូលរួម​នេះមិនត្រឹមតែ​ជាការផ្តល់ថវិកា ឬសម្ភា​រៈប៉ុណ្ណោះទេ ប៉ុន្តែជា​ការបង្ហាញ​ពីការគោ​រព ការ​ដឹងគុណ និងសាមគ្គី​ភាពរ​បស់ប្រ​ជា​ជនខ្មែរ ចំពោះ​អ្នកដែលកំពុងបំពេញភារ​កិច្ចនៅជួរមុខ។ «ជួរមុខការពារបូរណភាពទឹកដី ជួរក្រោយជាកម្លាំងគាំទ្រ។ យើងនៅ​ទីណាក៏ដោយ យើងអាចចូលរួមតាមលទ្ធភាព ដើម្បីបង្ហាញថា ខ្មែរយើងរួម​គ្នា​ជា​កម្លាំងតែមួយ» នេះបើតាមការបញ្ជាក់របស់​លោក ស៊ុន មេសា៕ អត្ថបទសហការ