ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​ជន​សង្ស័យ​​​​បក្សពួក​ចោរ​​​ប្លន់​​​​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅស្រុកឧដុង្គ

13 ឆ្នាំ មុន

ខេត្ត​កំពង់​​ស្ពឺ ៖ ជន​សង្ស័យ​​ម្នាក់​​ក្នុង​​​ចំណោម​​​បក្សពួក​​​​​៤​នាក់​ផ្សេងទៀត ​​ដែល​​​ម្ចាស់​​ផ្ទះបង្ហាញ​ថា ​ជា​ក្រុម​​ចោរ​ប្លន់​​​​​កាលពី​ប៉ុន្មាន​​​ថ្ងៃ​មុន​​បាន​ត្រូវ​​​​ សមត្ថកិច្ច​​ឃាត់​ខ្លួន​​​សាកសួរ ។ តាម​​ការ​ចោទ​​​ប្រកាន់​ថា ​ជន​ម្នាក់​នេះ​​​​ស្ថិត​​នៅក្នុង​​​ចំណោម​ជន​សង្ស័យ​​៥​នាក់​ ដែល​​មាន​កាំភ្លើង​អាកា​​៤៧ កាត់​ស្វាយ​​មួយ​ដើម​ ​ធ្វើ​​សកម្ម​ភាព​​ប្លន់​​

ខេត្ត​កំពង់​​ស្ពឺ ៖ ជន​សង្ស័យ​​ម្នាក់​​ក្នុង​​​ចំណោម​​​បក្សពួក​​​​​៤​នាក់​ផ្សេងទៀត ​​ដែល​​​ម្ចាស់​​ផ្ទះបង្ហាញ​ថា ​ជា​ក្រុម​​ចោរ​ប្លន់​​​​​កាលពី​ប៉ុន្មាន​​​ថ្ងៃ​មុន​​បាន​ត្រូវ​​​​សមត្ថកិច្ច​​ឃាត់​ខ្លួន​​​សាកសួរ ។ តាម​​ការ​ចោទ​​​ប្រកាន់​ថា ​ជន​ម្នាក់​នេះ​​​​ស្ថិត​​នៅក្នុង​​​ចំណោម​ជន​សង្ស័យ​​៥​នាក់​ ដែល​​មាន​កាំភ្លើង​អាកា​​៤៧ កាត់​ស្វាយ​​មួយ​ដើម​ ​ធ្វើ​​សកម្ម​ភាព​​ប្លន់​​យកទ្រព្យសម្បត្តិ​​​​ពួកគាត់​​​កាលពី​​​​វេលា​​ម៉ោង​១១​​និង​១៥​នាទី​យប់​ថ្ងៃទី​​៨ សីហា នៅ​ក្នុង​ភូមិ​ក្រាំងខ្នុរ​ ឃុំ​​ដំណាក់រាំង ស្រុក​ឧដុង្គ​ ។

មន្ត្រី​ប៉ូលិស​​ផ្នែក​​​សួរ​ចម្លើយ​​នៃការិយាល័យ​​​កណ្តាល​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​បានឱ្យ​ដឹងថា ​ក្រោយពី​​​មាន​ចោរ​ចំនួន​​៥​នាក់​​ធ្វើ​សកម្ម​ភាព​​​​ប្លន់​​​គ្រួសារ​​ឈ្មោះ​​អេ លីវ ប្រពន្ធ​​​ឈ្មោះ​​តាំង​ ឡាយ  យក​​អស់​ទ្រព្យ​សម្បត្តិ​​ សមត្ថ​កិច្ច​​ក៏​បាន​ស្រាវ​ជ្រាវ​​​រក​មុខ​​សញ្ញា​ព្រម​ទាំង​ពួន​ស្ទាក់​​​ទាំង​យប់​ទៀត​ផង​ ​ប៉ុន្តែ​​ពុំ​ឃើញ​​​ស្រមោល​​ចោរ​ទាំង៥​នាក់​ទេ ។ ​ទោះ​​ជា​យ៉ាង​ណា​ បាន​ដាក់​ការ​មន្ទិល​សង្ស័យ​​​លើ​មនុស្ស​​​ម្នាក់​ឈ្មោះ​​ជួន សល់ ​ភេទ​ប្រុស អាយុ​​៣១ឆ្នាំ ដែល​ធ្លាប់​​ចេញ​ចូល​ក្នុង​ភូមិ​នោះមក​លេង​​​បៀ អាប៉ោង​​ ។  ជន​ឈ្មោះ​​ជួន សល់នេះ​​នៅ​​យប់​​ប្លន់​នោះ​ គឺ​ម្ចាស់​ផ្ទះ​​បាន​ឃើញ​ច្បាស់​ និង​​ចង្អុល​​​បង្ហាញ​ថា​ពិត​ជា​ឈ្មោះ​​​នេះ​តែ​ម្តង​ ទោះ​បីពុំ​មានការ​សារភាព​​​​បែបណា​ក៏ដោយ​​​ក៏​ពួកគាត់​​​​អះអាង​​ថា ជននេះ​ស្ថិត​​​ក្នុង​ចំណោម​​បក្សពួក​​ទាំង៥​​នាក់​ ដែល​ប្លន់​​ពួក​គាត់​។

លោក​​ស្វាយ យឿន ប្រធាន​ការិយាល័យ​​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឱ្យ​​ដឹង​ដែរ​ថា ទោះបី​ជា​ករណី​​នេះ​ពុំ​ទាន់​​ច្បាស់​​មែន តែ​ម្ចាស់​ផ្ទះ​បង្ហាញ​​មុខ​​ដូច្នេះ​ត្រូវតែ​ឃុំ​​​ខ្លួន​ជន​សង្ស័យ​ដើម្បី​​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ ។ ចំពោះ​​ករណី​​នេះ សមត្ថកិច្ច​​​ទាំង​​​ខេត្ត​​និង​ស្រុក​ក៏​បាន​ធ្វើ​ការ​ស៊ើបអង្កេត​​យ៉ាង​​​ក្តៅ​គគុក​​​ផងដែរ ព្រោះ​​​ទោះបី​​នៅតាម​ភូមិ​-ឃុំ​​​មានការ​យាម​ល្បាត​​មុតមាំ​មែន តែ​នៅ​​ភ្លាត់​​និងពុំ​ទាន់​​​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ឱ្យ​បាន​រឹងមាំ​នៅ​ឡើយ​ទេ ៕