ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិក្ខា​សាលា​ស្តីពី​ផែនការ​​យុទ្ធសាស្ត្រ​​ភាពជា​អ្នក​ដឹកនាំ និង​គ្រប់​គ្រង​

13 ឆ្នាំ មុន

​ខេត្តព្រះសីហនុ​​​ ៖ ​​នៅសណ្ឋាគារ​​ខ្សាច់​មាស ​នា​ព្រឹក​​ថ្ងៃទី​៨ សីហា មានការបើក​​​សិក្ខា​សាលា​​​មួយ ​រយៈ​ពេល​​​៣ថ្ងៃ ​​គឺ​ចាប់ពី​ថ្ងៃទី​​៨ ដល់​ថ្ងៃទី​​​១០ សីហា ​​​ស្តីពី​ផែន​ការ​យុទ្ធសាស្ត្រ​​​​ភាព​​ជា​អ្នក​ដឹកនាំ​​​ និង​គ្រប់​គ្រង​ TVET ដែល​រៀប​ចំ​ឡើង​ដោយ​​​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​ ពិធីនេះ​​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​

ខេត្តព្រះសីហនុ​​​ ៖ ​​នៅសណ្ឋាគារ​​ខ្សាច់​មាស ​នា​ព្រឹក​​ថ្ងៃទី​៨ សីហា មានការបើក​​​សិក្ខា​សាលា​​​មួយ ​រយៈ​ពេល​​​៣ថ្ងៃ ​​គឺ​ចាប់ពី​ថ្ងៃទី​​៨ ដល់​ថ្ងៃទី​​​១០ សីហា ​​​ស្តីពី​ផែន​ការ​យុទ្ធសាស្ត្រ​​​​ភាព​​ជា​អ្នក​ដឹកនាំ​​​ និង​គ្រប់​គ្រង​ TVET ដែល​រៀប​ចំ​ឡើង​ដោយ​​​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​ ពិធីនេះ​​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោកបណ្ឌិត​​ពេជ សោភ័ន ​រដ្ឋ​លេខា​ធិការ​ក្រសួង​​​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ លោក Dr. SRIMRAN BHAGUT MATE ប្រធាន​ក្រុម​ជំនាញ​គម្រោង មន្ត្រី​​​គ្រប់គ្រង​​​​ថ្នាក់​កណ្តាលនៃក្រសួង​​ការងារ​ ប្រធាន ​​អនុប្រធាន​មន្ទីរ​ នាយក នាយិកា នាយិកា​រង នៃ​​នាយកដ្ឋាន​​បណ្តុះបណ្តាល​​រាជធានី-ខេត្ត​ ​​មន្ត្រី​​​គម្រោង ​​នាយក​ដ្ឋាន​ស្តង់ដា​​ និង​សុវត្ថិភាព​ ​នាយក​ដ្ឋាន​​​ព័ត៌មាន​វិទ្យាការងារ​ មន្ត្រីគម្រោង​​​ក្រសួង សេដ្ឋ​កិច្ចហិរញ្ញវត្ថុ ​​ជំនាញការ​​ថ្នាក់​ជាតិ និង​​ថ្នាក់​អន្តរ​ជាតិ​ មន្ត្រីដៃ​គូគម្រោង និង​​​អ្នក​សម្របសម្រួល​ជា​ច្រើន​​​។

លោក​ Dr. SRIMRAN BHAGUT MATE ប្រធានក្រុម​ជំនាញគម្រោង​​​បាន​ចាប់​អារម្មណ៍​​​​ដោយ​​ថ្លែង​​​​អំណរគុណ​​ដល់​សិក្ខា​​កាម​ទាំង​អស់​​​ដែលបានចូលរួម​ និងធ្វើ​បទ​បង្ហាញ​​​ខ្លីៗ​​ពាក់​ព័ន្ធ​ទៅនឹង​ផែនការ​​យុទ្ធសាស្ត្រ​​ភាពជាអ្នក​​ដឹក​នាំ​ និងគ្រប់គ្រង​ TVET ។

ថ្លែង​​​​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត​​​ពេជ ​សោភ័ន ​​រដ្ឋលេខាធិការ​​​ក្រសួងការងារ និង​បណ្តុះបណ្តាល​​​​វិជ្ជាជីវៈ បាន​​ផ្តល់​​​អនុសាសន៍ល្អៗ និង​បានណែនាំ​​​​​ឱ្យមន្ត្រី​ពាក់ព័ន្ធ​​​ឯកសារ​​​​សកម្ម​ភាព​គម្រោង​​ឆ្នាំថ្មី ​​ដោយទទួលខុសត្រូវ​​​តាម​​អង្គ​ភាព​​​ពិសេស​ពិភាក្សា​​​​ឱ្យបានស៊ីជម្រៅ ​​លើប្រធាន​បទ​រួម ហើយប្រធាន​​មន្ទីរ​​​អង្គភាព​​ត្រូវស្វែង​​យល់​​ពី​ទស្សនៈ ទ្រឹស្តី គោល​ការណ៍​​ជាមូលដ្ឋាន​។ លោក​បណ្ឌិត​​​បានថ្លែង​បន្ត​​ថា ​​វិស័យ TVET ​​ទទួល​បាន​ជោគជ័យ​កន្លង​មក​​​ដោយ​សារ​​ការ​ជួយ​ជ្រោម​ជ្រែង​​​​ និងផ្តល់​​ជំនួយ​ឥតសំណង​​ពីធនាគារ ADB ​​ដើម្បី​ប្រកួត​​​ប្រជែងទីផ្សារ​​​សេរី ​ក្រសួង​មាន​សាលា​​ល្អ​​​ៗជាង​​​៣០​ ដែលមាន​លក្ខណៈ​វិនិច្ឆ័យ​ខ្ពស់ ដើម្បី​ឱ្យ​ពិន្ទុ​​​ធានា​បាន​នូវគុណភាព ។

លោកបណ្ឌិត​​រដ្ឋ​លេខាធិការ​ក្រសួង​​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​បានថ្លែង​​​ដោយ​​សង្កត់​ធ្ងន់​ថា​ TVET បានបម្រើ​ផលប្រយោជន៍​​​​ជា​ច្រើន​ដល់​ពលករ​​ក្នុង​ការ​​រកប្រាក់ចំណូល​​សម្រាប់​​ពួក​គេ ​ក៏ដូច​ជា​​​សម្រាប់​​ប្រទេសជាតិ​។ ​លោក​សង្ឃឹម​​​ថា ​​ក្រោយពី​​បញ្ចប់​អង្គសិក្ខាសាលា​​​នេះ​សិក្ខា​កាម​​​ទាំងអស់​ នឹង​យល់​​កាន់តែ​ច្បាស់​ពី​​ប្រព័ន្ធ ​TVET ហើយ​មាន​យន្តការ​ល្អៗ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ និងការគ្រប់​គ្រង​​​​ឱ្យ​មានគុណភាព ៕