សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មហារីកក្រពះមិនមានតែការឆ្លងបាក់តេរី H. pylori ជាកត្តាហានិភ័យប៉ុណ្ណោះទេ។ ទម្លាប់ញ៉ាំអាហារប្រចាំថ្ងៃក៏អាចមានឥទ្ធិពលលើសុខភាពក្រពះផងដែរ។
១. ញ៉ាំអាហារប្រៃច្រើន
ត្រីប្រៃ សាច់ប្រៃ បន្លែជ្រក់ អាហារកំប៉ុង និងអាហារជក់ផ្សែង ប្រសិនបើញ៉ាំញឹកញាប់ អាចប៉ះពាល់ដល់ស្រទាប់ការពារក្រពះ។
២. ញ៉ាំសាច់កែច្នៃច្រើន
សាច់ក្រក សាច់ជក់ផ្សែង ហាំ និងសាច់កែច្នៃផ្សេងៗ មិនគួរញ៉ាំជាប្រចាំទេ ព្រោះដំណើរការកែច្នៃ និងរក្សាទុកអាចបង្កើតសារធាតុដែលមិនល្អចំពោះសុខភាព។
៣. ញ៉ាំសាច់ក្រហមច្រើន និងចម្អិនដោយកម្ដៅខ្ពស់
ការញ៉ាំសាច់ក្រហមច្រើន ជាពិសេសសាច់អាំង ឬចៀននៅសីតុណ្ហភាពខ្ពស់ អាចបង្កើតសារធាតុមួយចំនួនដែលមិនល្អចំពោះរាងកាយ។
៤. ផឹកស្រា និងភេសជ្ជៈមានជាតិអាល់កុលញឹកញាប់
អាល់កុលអាចរំខាន និងបំផ្លាញស្រទាប់ក្រពះ ហើយការផឹកច្រើនជាប្រចាំក៏ពាក់ព័ន្ធនឹងហានិភ័យមហារីកប្រព័ន្ធរំលាយអាហារផងដែរ។
៥. ញ៉ាំលឿន ឬញ៉ាំបណ្តើរធ្វើការបណ្តើរ
ការញ៉ាំលឿន មិនទំពារឱ្យម៉ត់ និងញ៉ាំនៅពេលកំពុងធ្វើការ ឬប្រើទូរស័ព្ទ អាចធ្វើឱ្យការរំលាយអាហារមិនបានល្អ និងបង្កើនភាពតានតឹងលើប្រព័ន្ធរំលាយអាហារ។
ដើម្បីថែរក្សាក្រពះ គួរញ៉ាំអាហារស្រស់ និងចម្រុះ កាត់បន្ថយអាហារប្រៃ សាច់កែច្នៃ សាច់ក្រហម និងស្រា ព្រមទាំងញ៉ាំយឺតៗ និងទំពារឱ្យម៉ដ្ឋ៕
ចែករំលែកព័តមាននេះ