នគរបាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនជនសង្ស័យ១៦នាក់ ដែលបង្កហិ.ង្សាវា.យតប់គ្នាមុខក្លឹបស្កូឌីយូអ៊ុច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យដែលបង្ករហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យនៅចំណុចមុខក្លឹបស្កូឌីយូអ៊ុច ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ខ្លួនបានជាបន្តបន្ទាប់ចំនួន ១៦នាក់និងដកហូតបានម៉ូតូចំនួន ៦គ្រឿងហើយយកមកបង្ហាញមុខជាសាធារណៈកាលពី វេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៦នេះ។
ជនសង្ស័យដែលសមត្ថកិច្ចបង្ហាញមុខ១-ឈ្មោះ ឃុំ ដាលុជ ភេទ ប្រុស អាយុ១៨ឆ្នាំ,២-ឈ្មោះ ប៊ុន សុខា ភេទ ប្រុស អាយុ១៩ឆ្នាំ,៣-ឈ្មោះសៀក សុទ្ធគន់ប៊ុនឡុង ហៅប៊ុន ឡុង ភេទប្រុសអាយុ១៨ ឆ្នាំ,៤-ឈ្មោះ វាស្នា រតនា ភេទ ប្រុស អាយុ១៨ឆ្នាំ,៥-ឈ្មោះ រស់ ណារ៉ាត់ ភេទប្រុសអាយុ១៩ ឆ្នាំ,៦-ឈ្មោះ លី ហារីស៊ីន ភេទប្រុសអាយុ២០ ឆ្នាំ,៧-ឈ្មោះ កែវ ច័ន្ទរតនា ភេទប្រុស១៨ ឆ្នាំ,៨-ឈ្មោះ អូហាឌី ភេទប្រុស អាយុ១៨ឆ្នាំ,៩-ឈ្មោះ ស៊ឹម រ៉ាយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ,១០-ឈ្មោះ រឿន លីភីន ភេទប្រុសអាយុ១៩ឆ្នាំ,១១-ឈ្មោះ រុន ធារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ,១២-ឈ្មោះ វណ្ណ ច័ន្ទកក្កដា ភេទប្រុស អាយុ១៩ឆ្នាំ,១៣-ឈ្មោះ រ៉ន សពីរីន ភេទប្រុស អាយុ១៨ឆ្នាំ,១៤-ឈ្មោះ ជា សុភ័ក្រ ភេទប្រុសអាយុ១៨ ឆ្នាំ,១៥-ឈ្មោះ គឹម សុខសំណាង ភេទប្រុសអាយុ១៨ ឆ្នាំនិង១៦-ឈ្មោះ ភាព ណារ៉ុង ភេទប្រុសអាយុ១៨ ឆ្នាំ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ហារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ ពាក់ព័ន្ធនិងប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយ ប្រើមួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ វាយនិងគប់គ្នា ទៅវិញទៅមក ធ្វើឲ្យខូចខាតម៉ូតូចំនួន ០១ គ្រឿងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង ៥០ នាទី យប់រំលងអាធ្រាត្រ ប្រព្រឹត្តនៅចំណុចមុខក្លឹបស្កូឌីយូអ៊ុច ផ្លូវព្រះសីហនុកែង ផ្លូវ លេខ៥៥ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងទៀតថា អំពើហិង្សានេះបង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើង ចំនួន២ក្រុម ដែលវាយតប់គ្នាទៅវិញទៅមកធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងសន្តិសុខសង្គម។
តាមនគរបាលបានអោយ ដឹងទៀតថា ក្រុមនេះនៅមានបក្សពួកទៀតដែលនៅសេសសល់ហើយសមត្ថកិច្ចនឹងបន្តស្រាវជ្រាវបង្ក្រាបឲ្យដល់ឬសគល់តែម្តង។បន្ទាប់ពីបង្ហាញមុខជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕


ចែករំលែកព័តមាននេះ