រាជធានីភ្នំពេញ ៖ តើការបើកមុខងារ Two-Step Verification លើកម្មវិធី Telegram មានអត្ថប្រយោជន៍អ្វីខ្លះ0x017d7 នេះបើយោងតាមផេកអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានប្រកាសនាថ្ងៃទី១៦ ខែសីហានេះ ។

ការបើក Two-Step Verification ឬ 2FA គឺជារបាំងសុវត្ថិភាពដ៏រឹងមាំបំផុតសម្រាប់ការពារគណនី Telegram របស់អ្នកពីជនខិលខូច។
ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីអត្ថប្រយោជន៍សំខាន់ៗនៃមុខងារ 2FA ដែលមានដូចតទៅ ៖
១. ការបង្កើនសុវត្ថិភាពទ្វេដង ៖ ក្នុងករណីជនខិលខូចលួចបានលេខកូដ Login Code (OTP) តាមរយៈសារ SMS ឬ Call ក៏មិនអាចចូលប្រើប្រាស់គណនី Telegram របស់អ្នកបានឡើយ ប្រសិនបើគ្មានលេខកូដ 2FA Password ឬ Cloud Password ។
២. ការពារគណនីក្នុងករណីមានការក្លែងបន្លំស៊ីម (SIM Swapping) ៖ ក្នុងករណីជនខិលខូចលួចបន្លំបើកស៊ីមកាតថ្មី ឬប្តូរលេខទូរសព្ទរបស់អ្នក ក៏នៅតែមិនអាចចូលប្រើប្រាស់គណនីរបស់អ្នកបានឡើយ ។
៣. រក្សាសុវត្ថិភាពទិន្នន័យ ៖ ការពារសារសម្ងាត់ រូបភាព ឯកសារ និង Groups/Channels របស់អ្នកមិនឱ្យបែកធ្លាយបាន។
៤. ភាពងាយស្រួលក្នុងការទាញយកគណនីមកវិញ៖ ការកំណត់ Recovery Email ពេលដាក់ដំណើរការ 2FA នឹងជួយឱ្យអ្នកទាញយកគណនីមកវិញបានយ៉ាងស្រួល ប្រសិនបើភ្លេចលេខសម្ងាត់ ៕
ចែករំលែកព័តមាននេះ