ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជោកបើក​រថយន្តបុកម៉ូតូ​​​របួស​បាក់​ភ្លៅ​​ជ្រុលទៅ​​បុក​យុវជនម្នាក់​ទៀត​ស្លា.ប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​យុវជន​ម្នាក់​ស្រវឹង​​​ជោក​បើក​​រថយន្ត​​​លឿនដូច​ហោះ ​ជ្រុល​ទៅ​បុកម៉ូតូ​​​វ៉េវ​ ខូច​ខាត​ទាំង​ស្រុង ​ចំណែក​ម្ចាស់​បាក់ភ្លៅ ​បន្ទាប់​មក​​​​រថយន្ត​​បាន​​ជ្រុល​​ទៅបុក​​​យុវជន​ម្នាក់​​​​ទៀត​ដែល​ អង្គុយ​​​លើ​​​​ម៉ូតូសណ្តោង​រទេះ​រង់​ចាំ​ដឹក​បាយ​ជ្រូក​​នៅលើខឿន​​ជាប់​របង ​​ការ​ដ្ឋាន​​​សំណង់​ដួល​​បោក​ក្បាល​​​ហូរ​ឈាម​​ស្លា.ប់​នៅនឹង​​កន្លែង​​​​

រាជធានីភ្នំពេញ​​ ៖ ​​យុវជន​ម្នាក់​ស្រវឹង​​​ជោក​បើក​​រថយន្ត​​​លឿនដូច​ហោះ ​ជ្រុល​ទៅ​បុកម៉ូតូ​​​វ៉េវ​ ខូច​ខាត​ទាំង​ស្រុង ​ចំណែក​ម្ចាស់​បាក់ភ្លៅ ​បន្ទាប់​មក​​​​រថយន្ត​​បាន​​ជ្រុល​​ទៅបុក​​​យុវជន​ម្នាក់​​​​ទៀត​ដែល​អង្គុយ​​​លើ​​​​ម៉ូតូសណ្តោង​រទេះ​រង់​ចាំ​ដឹក​បាយ​ជ្រូក​​នៅលើខឿន​​ជាប់​របង​​ការ​ដ្ឋាន​​​សំណង់​ដួល​​បោក​ក្បាល​​​ហូរ​ឈាម​​ស្លាប់​នៅនឹង​​កន្លែង​​​​កាល​ពី​វេលាម៉ោង​​​​​២​និង​​​​៣០​នាទីរំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​១០ សីហា ​២០១១ ​នៅ​តាមបណ្តោយ​​មហា​វិថីព្រះ​​មុនីវង្ស​ កែង​វិថី​​​​២៨៨ ​ក្នុង​សង្កាត់​​​​បឹងកេង​កង​ទី​២ ​ខណ្ឌ​ចំការមន​។

ប្រភព​​ព័ត៌មាន​ពី​កន្លែង​​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​​រថយន្តម៉ាក FORTUNER ពណ៌ទឹក​ប្រាក់​​ ពាក់ស្លាកលេខ ​ភ្នំពេញ 2D-1601 បើកបរ​ដោយ​យុវជនម្នាក់ ​តាម​វិថី​​​២៨៨ ​ឆ្លង​កាត់​​​មហា​វិថី​​ព្រះមុនីវង្ស ​​បោះពួយ​​​លឿនស្លេវ ​បណ្តាល​ឱ្យ​​បុក​យុវជន​​​​ម្នាក់ដែល​​​​កំពុងជិះ​​ម៉ូតូម៉ាក​​សេ​១២៥ ​ស៊េរី​​​​២០០៥ ពណ៌ខ្មៅ ​ពាក់​ស្លាកលេខ ​កណ្តាល 1E-6163 តាមបណ្តោយ​​​​មហាវិថី​ព្រះមុនីវង្ស ​​​ក្នុងទិសដៅ​​​ពីត្បូងទៅជើង​ដួល​​បាក់​ភ្លៅ ​​​ហើយ​ម៉ូតូ​​ខូចខាត​ទាំងស្រុង​។​ ​​បន្ទាប់​​​ពី​​បុកម៉ូតូ​​​សេ​១២៥ ​​រថយន្ត​មិន​​​បន្ថយ​ល្បឿនទេ ​​បានជ្រុល​ទៅ​​បុក​យុវជន​​​ម្នាក់​​ទៀត​ដែល​ឈប់​នៅលើ​ខឿន​ថ្នល់​ជាប់​​របង​ការ​ដ្ឋាន​​សំណង់​នៅ​​មុខអតីត​មន្ទីរ​ពេទ្យ​​ចិន ​​ដោយ​​យុវជន​​​​នោះអង្គុយ​​​លើ​ម៉ូតូ​​សណ្តោង​រទេះ​ដឹក​​បាយ​ជ្រូករង់​ចាំ​ប្រមូល​​​បាយ​ជ្រូកពីអ្ន​ក​លក់​​​​បបរ​ស​នៅ​ជិតនោះ​​​បានបុក​​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​ប៉ើង​ខ្ទាត​​បោកក្បាល​​​​ស្លាប់​នៅ​នឹង​កន្លែង ​រីឯ​​​ម៉ូតូសណ្តោង​រទេះ​ខ្ទាត​ប៉ើង​ចេញ​​ឆ្ងាយ​​ជា​ច្រើនម៉ែត្រ​។

យុវជន​ជិះម៉ូតូសេ​១២៥ ​ពណ៌ខ្មៅ ​​ដែល​រង​របួស​បាក់​ភ្លៅ ​​ត្រូវ​បញ្ជូនទៅព្យាបាលនៅ​គ្លីនិក​​គឹម សុង ​​ផ្សារ​ដេប៉ូ​ រីឯ​​យុវជនដែល​​​​​​ស្លាប់​​បាត់​បង់​ជីវិត​ឈ្មោះ​ប៉ាន់ សុខ​ជា អាយុ​២៧​ឆ្នាំ ​​ជាអ្នក​ដើរ​ទិញ​​ដឹក​​បាយជ្រូក ​មានទី​លំនៅ​​ភូមិមានជ័យ ​ផ្ទះលេខ​​​១៤ ​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​​មានជ័យ ​ត្រូវបានដឹក​យក​ទៅ​តម្កល់​​​​ទុកធ្វើបុណ្យ​​​តាម​ប្រពៃ​ណី​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ៕