ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងបញ្ជូនមីស៊ីលនិងបុគ្គលិកយោធាជួយរុស្ស៊ី បង្កើនការព្រួយបារម្ភដល់ប្រព័ន្ធការពារអាកាសអ៊ុយក្រែន

2 អាទិត្យ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​រុ​ស្ស៊ីបាញ់​មីស៊ី​ល​បាលី​ស្ទិ​ក​ផលិត​នៅ​កូរ៉េ​ខាងជើង​ច្រើន​សឹ​ប​គ្រាប់ លើ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០២៣​មក ការ​ដាក់​ពង្រាយ​កងកម្លាំង​មីស៊ី​ល​កូរ៉េ​ខាងជើង​នៅ​រុ​ស្ស៊ី គឺជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ យោធា​ដែល​កាន់តែ​ពង្រីក​ស្រាប់ រវាង​ក្រុង​មូ​ស្គូ​ ​និង​ក្រុង​ព្យុ​ង​យ៉ាង​។

លោក​អាន​ឌ្រី​អ៉ី​ឆ័​រ​នី​ញ៉ា​ អ្នក​ទទួលខុសត្រូវ​ខាង​ផ្នែក​ស៊ើប​ការណ៍​អ៊ុយ​ក្រែ​ន​ថ្លែង​ថា រុ​ស្ស៊ី​​គ្រោង​ដាក់​បញ្ចូល​កងឯកភាព​មី​ស៊ី​ល​នោះ​របស់​កូរ៉េ​ខាងជើង​ ដែល​មាន​ទាហាន​៩០​នាក់ ទៅ​ក្នុង​ផ្ទៃ​កងពលតូច​មី​ស៊ី​ល​ទី​១១២ ដែល​ដាក់​ពង្រាយ​ក្នុង​តំបន់​វ៉ា​រ៉ូ​នី​យ៉េ​វ​ភាគ​ខាងលិច​រុ​ស្ស៊ី ។

កងឯកភាព​មី​ស៊ីល​នោះ​ អាច​បំពាក់​ដោយ​មី​ស៊ី​ល​១២០​គ្រាប់​ និង​ជើង​ទម្រ​បាញ់​៦ សម្រាប់​បាញ់​ទៅ​កាន់​អ៊ុយ​ក្រែ​ន នាំ​ឲ្យ​ផ្នែក​ការពារ​អាកាស​អ៊ុយ​ក្រែ​ន ​កាន់តែ​ជួប​ការ​លំបាក​ថែម​ទៀត ខណៈ​ក្រុង​គៀវ​កំពុង​ខ្វះខាត​ខ្លាំង​ប្រព័ន្ធ​ការពារ​អាកាស ​។

ក្រុង​ព្យុ​ង​យ៉ាង​បាន​បញ្ជូន​រួច​ហើយ​ទៅ​កាន់​រុ​ស្ស៊ី​មី​ស៊ីល​ធុន​KN-23 ​និង KN-24 ចំនួន​៤០​គ្រាប់ ព្រមទាំង​បុ​គ្ក​លិ​ក​យោធា​។ កាលពី​ស​ប្ដា​ហ៍​មុន​រុ​ស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ជំនួយ​កូរ៉េ​ខាងជើង​២​គ្រាប់​ប្រឆាំង​អ៊ុយ​ក្រែ​ន ​៕

This photo provided by the North Korean government shows a military parade marking the ruling party congress, at Kim Il Sung Square in Pyongyang, North Korea Thursday, Jan. 14, 2021. North Korea rolled out developmental ballistic missiles designed to be launched from submarines and other military hardware in a parade that punctuated leader Kim Jong Un’s defiant calls to expand his nuclear weapons program. Independent journalists were not given access to cover the event depicted in this image distributed by the North Korean government. The content of this image is as provided and cannot be independently verified. Korean language watermark on image as provided by source reads: “KCNA” which is the abbreviation for Korean Central News Agency. (Korean Central News Agency/Korea News Service via AP)