រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចុះពិនិត្យរដ្ឋបាល និងប្រមូលជនអនាថា ស្នាក់នៅតាមអគារទុកចោល និងដីទំនេរ ក្នុងភូមិសាស្ត្រ សង្កាត់អូរបែកក្អម ។
បើតាមរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនអនាថា ប្រើប្រាស់គ្រឿងញៀន សរុបចំនួន១០នាក់ ស្រីចំនួន១នាក់ ក្នុងនោះមានជនសង្ស័យជួញដូរ ចំនួន១នាក់ ភេទប្រុស ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសាកសួរបន្ត និងជនអនាថា ចំនួន១០នាក់ទៀត ត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ៕





ចែករំលែកព័តមាននេះ