ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​ក្រុម​ចោរប្លន់​ជា​ជនជាតិ​វៀតណាម ៣​នាក់ ដកហូត​បាន​អាវុធ​ខ្លី និង​គ្រឿងញៀន

5 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​ជា​ប្រចាំ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​បើក​ការ​ស្រាវជ្រាវ​ភ្លាម​ៗ ក្រោយ​ទទួល​ព័ត៌មាន​អំពី​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ចំនួន​២​ករណី ដែល​កើតឡើង​នៅ​សង្កាត់​លេខ​៣ និង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

តាម​ការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​រក​ឃើញ​ថា ករណី​ទាំង​ពីរ​បង្ក​ឡើង​ដោយ​ក្រុម​ជនសង្ស័យ​តែ​មួយ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ចំនួន​៣​នាក់ និង​ឆែកឆេរ​ទីតាំង​លាក់ខ្លួន​ចំនួន​២​កន្លែង ដោយ​ដកហូត​បាន​អាវុធ​ខ្លី​១​ដើម គ្រាប់កាំភ្លើង សារធាតុ​សង្ស័យ​ជា​គ្រឿងញៀន ព្រមទាំង​សម្ភារ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕