ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សហរដ្ឋអាមេរិករាយការណ៍ពីការស្លា.ប់មនុស្ស២នាក់​ដំបូងគេ​ទាក់ទងនឹងការផ្ទុះឡើងនៃជំងឺរាករូសដ៏សាហាវ

3 អាទិត្យ មុន

មន្ត្រី​សុខាភិបាល​រដ្ឋ Michigan បាន​បញ្ជាក់​ពី​ការ​ស្លាប់​មនុស្ស២នាក់​ដំបូង ​ដែល​ទាក់ទង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ Cyclospora ដែល​ជា​ការ​ឆ្លង​មេរោគ​ប៉ារ៉ាស៊ីត​ដែល​រាលដាល​តាម​រយៈ​អាហារ ឬ​ទឹក​ដែល​មាន​មេរោគ ដែល​អាច​បណ្តាល​ឱ្យ​រាកធ្ងន់ធ្ងរ​ ។ នេះបើយោងតាមការផ្សាយរបស់ BBC News ។

អាជ្ញាធរ​សុខាភិបាល​រដ្ឋ​បាន​និយាយ​ថា បុគ្គល​ទាំង​ពីរ​នាក់​នេះ ​មាន «​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ ​ដែល​អាច​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​ស៊ី​ក្លូ​ស្ព័​រ និង​ខ្សោះ​ជាតិ​ទឹក​»​ ។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) សហរដ្ឋអាមេរិក បានឱ្យ​ដឹង​ថា ជំងឺ​ដែល​ឆ្លង​តាម​រយៈ​អាហារ​បាន​រីក​រាលដាល​ដល់​រដ្ឋ​ចំនួន​៤៥ ដោយ​មាន​ករណី​ជិត ៧.០០០​ករណី​ ដែល​បាន​បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​ ត្រូវ​បាន​រាយការណ៍​ទូ​ទាំង
​ប្រទេស ​។ ខណៈ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ​បាន​ឆ្លង​ដល់​មនុស្ស​រាប់​ពាន់​នាក់ CDC និយាយ​ថា ​ការ​ស្លាប់​ដោយសារ​ជំងឺ cyclosporiasis គឺ​មិនមែន​ជា​រឿង​ធម្មតានោះ​​ទេ ព្រោះ​ជា​ធម្មតា​វា​មិន​គំរាមកំហែង​ដល់​អាយុជីវិត​នោះ​ទេ ​។

ក្រសួងសុខាភិបាល​រដ្ឋ Michigan មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ​ ។ រដ្ឋ​នេះ​ ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ​នា​ពេល​បច្ចុប្បន្ន ហើយ​កំណត់​ត្រា​របស់​ខ្លួន​បង្ហាញ​ថា ​មាន​ករណី​ឆ្លង​ជាង​១១.០០០​ករណី និង​មានការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១៩៣​ករណី ទោះបីជា​ភាគច្រើន​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​ក៏​ដោយ​ ។

ប៉ារ៉ាស៊ីត​ដែល​ចូល​ចិត្តកំ​ដៅ​នេះ​ ឆ្លង​ដល់​ពោះវៀន ហើយ​ត្រូវ​បាន​ចម្លង​តាម​រយៈ​ការ​ចម្លង​មេ​រោគ​ក្នុង​លាមក ​។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ពី​មុន​បាន​កើតឡើង​នៅ​ពេល​ដែល​មនុស្ស​ទទួលទាន​ផ្លែ​ឈើ ឬ​បន្លែ​ដែល​ស្រោចស្រព​ដោយ​ទឹក​ដែល​កខ្វក់​ដោយ​​លា​មក ​។