ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់បដិសេធចរចាជាមួយអាមេរិក ខណៈលោក​ត្រាំ បន្តដាក់សម្ពាធយោធាខ្លាំងក្លាថែមទៀត

3 អាទិត្យ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម TRUTH SOCIAL ​របស់​លោក បាន​គំរាម​​ថា ការ​ហ៊ុម​ព័ទ្ធ​ផ្លូវទឹក​ប្រឆាំង​អ៉ី​រ៉​ង់​នឹង​លុប​ចោល​តែ​ក្នុង​ករណី​មាន​កិច្ចព្រមព្រៀង​មួយ ឬ​ការ​សុំ​ចុះចាញ់​ទាំងស្រុង​របស់​ប្រទេស​នេះ​ ។

លោក​ត្រាំ​ក៏​រំឭក​ដែរ​ថា ការ​ចរចា​ត្រូវ​បាន​ធ្វើ​ឡើង​វិញ ​រវាង​អា​មេ​រិ​ក ​និង​អ៉ី​រ៉​ង់ ​តែ​ក្រុង​តេ​ហេ​រ៉​ង់​បាន​បដិសេធ​ន៍ ។ លោក​ត្រាំ​ ក៏​អះអាង​ផង​ដែរ​ថា ច្រក​សមុទ្រ​ហ័​រ​មូស​ ត្រួតត្រា​ទាំងស្រុង​ដោយ​កង​ម៉ា​រី​ន​អា​មេ​រិ​ក និង​ថា ​គ្មាន​នាវា​ណាមួយ​បើក​ឆ្ពោះទៅ​អ៉ី​រ៉​ង់​ឡើយ ហើយ​ការ​ហ៊ុម​ព័ទ្ធ​នោះ​អាច​លុប​ចោល ទាល់តែ​មាន​កិច្ចព្រមព្រៀង​មួយ​ ឬ​ការ​សុំ​ចុះចាញ់​ទាំងស្រុង​ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៉ី​រ៉​ង់​ឲ្យ​ដឹង​ កាលពី​ថ្ងៃ​ទី​៣ ​សីហា​ ថា អ៉ី​រ៉​ង់​មិន​ចរចា​ជាមួយ​អា​មេ​រិ​ក​ឡើយ​​នា​ពេល​នេះ តែ​កំពុង​ចរចា​ជាមួយ​អូ​ម៉​ង់ ​ដើម្បី​ការពារ​សន្តិសុខ​ការ​ធ្វើ​នាវាចរណ៍​កាត់​ច្រក​សមុទ្រ​ហ័​រ​មូស​។

មុន​នេះ​ លោក​ត្រាំ​ពិតជា​ចង់​យកឈ្នះ​លើ​អ៉ី​រ៉​ង់​ដោយ​ថា សកម្មភាព​យោធា​អា​មេ​រិ​ក​ត្រូវ​បន្ត​មួយ​រយៈពេល​ទៀត​ ។ អា​មេ​រិ​ក​នឹង​វាយប្រហារ​អ៉ី​រ៉​ង់​ខ្លាំងក្លា​ថែម​ទៀត រហូត​ដល់​ប្រទេស​នេះ​ ធ្វើ​អី​លែង​កើត​ ។ លោក​ថា​ អ៉ី​​រ៉​ង់​នឹង​បន្ត​បង់​តម្លៃ​ខ្ពស់ រហូត​ដល់​សុខ​ចិត្ត​អង្គុយ​នៅ​តុ​ចរចា​ ៕