ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! អគ្គិភ័យ​ឆេះ​ផ្ទះ១​ខ្នង អស់ទាំងស្រុង ​​តាម​មាត់​ប្រឡាយ​អូរ​វែង ​នៅ​គីឡូម៉ែត្រ​លេខ​៦

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ផ្ទៈ​ធ្វើ​អំ​ពី​ឈើ​ប្រក់​សង្ក​សី​១​ខ្នង​នៅ​តាម​មាត់​ប្រឡាយ អូរ​វែង ក្នុង ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦​នេះ​។​បន្ទាប់​ពី​មាន​ករណី​អគ្គិភ័យ លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​ខណ្ឌឫស្សីកែវ បាន​បញ្ជារ​កំលាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ទៅ សហការ​ជាមួយ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ
អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ចាកចេញ​ទៅ​ក្រៅ​សល់ តែ​ក្មួយ​នៅ​ក្នុងផ្ទះ​ស្រាប់តែ​ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្គ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ជួយ​ពន្លត់​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិ ភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៧​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ក្នុង​នោះ​រថយន្ត​ការិយាល័យ ចំនួន ៥​គ្រឿង​ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន​ស្មើរ​នឹង​១៨​ម៉ែត្រគូប ,​រថយន្ត​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​១​ឡាន​ស្មើរ​៨​ម៉ែត្រគូប​និង រថយន្ត​របស់​ក្រុមហ៊ុន​ហ្គេ​ន​ស្បើ​ត​ចំនួន​១​គ្រឿង​ប្រើប្រាស់​ទី​ក​អស់​១​ឡាន​ស្មើរ​៤​ម៉ែត្រគូប​⁠​ហើយ​ភ្លើង​បាន​រលត់
នៅ​ម៉ោង ១២​នឹង​០៥​នាទី​រសៀល​នា​ថ្ងៃខែ ឆ្នាំ​ដដែល ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​ផ្ទះ​ចំនួន​១​ខ្នង​ធ្វើ ពី​ឈើ​ប្រកស​ង្ក័​សី៍ ទំហំ ៤​ម៉ែត្រ​គុណ​១៥​ម៉ែត្រ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន ត្រូវ​ភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត​ទាំងស្រុង តែ​ពុំ បណ្តាល​ឆេះ​រាលដាល​ទៅ​ផ្ទៈ​ក្បែរ​ខាង​ឡើយ​។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕​