ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! ភ្លៀងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ត្រៀមវា.យប្រហារតំបន់ទំនាប ខ្ពង់រាប និងមាត់សមុទ្រ ចាប់ពីថ្ងៃទី១៧-១៩ កក្កដា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក ជូនដំណឹង​ពី​ការ​ធ្លាក់​ភ្លៀង លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​តាម​តំបន់​មួយ​ចំនួន ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ​ថា ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ សម្ពាធ​ទាប​ដែល​គ្របដណ្តប់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ និង​សមុទ្រ​កម្ពុជា មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦៖

១- តំបន់​វាលទំនាប​៖ សីតុណ្ហភាព មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៦°C ។ បក់​មក​ពី​ទិសនិរតី និង​ទិស​ពាយព្យ​មាន​ល្បឿន​មធ្យម ៥ ម៉ែត្រ​/​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ គ្របដណ្តប់​លើ​ផ្ទៃដី ២០% ។

២- តំបន់​ខ្ពង់រាប ៖ សីតុណ្ហភាព មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C​។ បក់​មក​ពី​ទិសនិរតី និង​ទិស​បូព៌ា​មាន​ល្បឿន​មធ្យម ៤ ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ គ្របដណ្តប់​លើ​ផ្ទៃដី ៤០%​។

៣- តំបន់​មាត់សមុទ្រ​៖​សីតុណ្ហភាព មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C​។ បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣ ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ គ្របដណ្តប់​លើ​ផ្ទៃដី ៣០% ៕