ប្រជាពលរដ្ឋប្តឹងរាយការណ៍ ថាហាងមួយកន្លែងចាក់ភ្លេងបង្កសំឡេងរំខាន នៅវេលាម៉ោងម៉ោង១៦:៣០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ សហការជាមួយអាជ្ញាធរសង្កាត់បឹងកក់ទី១ ចុះពិនិត្យរដ្ឋបាលនៅចំណុចក្លឹបមួយកន្លែង យីហោ Low Key ផ្លូវ២៧៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឱ្យបញ្ឈប់ការចាក់ភ្លេងសំឡេងឮខ្លាំងៗ នៅពេលរាត្រី បង្កការប៉ះពាល់ដល់អ្នករស់នៅជិតខាងមិនអាចសម្រាកបាន ។
អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់ហាងដូចខាងក្រោម ៖
១. ការហាមមិនឲ្យប្រើប្រាស់ ចែកចាយ និងជួញដូរនូវឧបករណ៍ បារីអេឡិចត្រូនិចគ្រប់ប្រភេទ ។
២. ហាមពុំឲ្យក្មេងដែលមានអាយុក្រោម ១៨ឆ្នាំចូល ក្នុងន័យសេពនូវគ្រឿងស្រវឹង និងប្រើប្រាស់នូវឧបករណ៍បារីអេឡិចត្រូនិចគ្រប់ប្រភេទ ។
៣. ហាមប្រាមនូវសិស្សសាលា ដែលស្លៀកពាក់ឯកសណ្ឋានសិស្ស ។
៤. អប់រំ និងណែនាំកុំឲ្យមានការប្រមូលផ្តុំ និងការចតយាន្តយន្ត គ្រប់ប្រភេទយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ ។
៥. កុំឲ្យមានការចាក់ភ្លេង បង្កឲ្យមានសម្លេងខ្លាំងៗ ដែលនិងប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ ៕



ចែករំលែកព័តមាននេះ