ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំធ្វេសប្រហែស ! គ្រាប់មីន និងសំណល់ជាតិផ្ទុះអាចហូរច្រោះតាមទឹកជំនន់ អំឡុងពេលមានឥទ្ធិពលព្យុះ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មីន អំពាវនាវ​ឱ្យ​សាធារណជន ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ងាយ​រង​គ្រោះ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​អាច​ហូរ​ច្រោះ​មក​ជាមួយ​ទឹកជំនន់ បង្ក​ឡើង​ដោយ​ឥទ្ធិពល​ព្យុះ​ធំ​ៗ​ចំនួន​ពីរ ។

ជាក់ស្តែង​អាជ្ញាធរ​មីន បាន​ប្រកាស នា​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ​ថា ៖ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) សូម​ជម្រាប​ជូន​ដល់​សាធារណជន​មេត្តា​ជ្រាប​ថា យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ​ទី​៩ ឈ្មោះ​បារី (Bavi) T2609 និង​ព្យុះ​ទី​១១ ឈ្មោះ​ហៃ​សិន (Haishen) T2611 ដែល​អាច​ធ្វើ​ឱ្យ​រាជធានី ខេត្ត​មួយ​ចំនួន​រង​ឥទ្ធិពល​ទឹកភ្លៀង​ដែល​អាច​បង្ក​ជា​ទឹកជំនន់ ។

ក្នុង​ពេល និង​ក្រោយ​ពេល​ទឹកជំនន់ យុទ្ធភណ្ឌ​គ្រឿន​ផ្ទុះ​មួយ​ចំនួន ត្រូវ​បាន​ប្រទះ​ឃើញ ដោយសារ​ការ​ហូរ​ច្រោះ​ដី​ធ្លាក់​មក​ពី​តំបន់ ដែល​មាន​មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំង​យានយន្ត គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​ច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ដោយ​ហានិភ័យ ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ទាំងនោះ ។