ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ុតលឿងធ្វើឱ្យខ្លាញ់អាក្រក់ឡើងមែនទេ? ការសិក្សាថ្មីបង្ហាញការពិតគួរឱ្យភ្ញាក់ផ្អើល

12 ម៉ោង មុន



សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាគ្លីនិកថ្មីមួយបានរកឃើញថា ការញ៉ាំស៊ុតរហូតដល់ ១២ គ្រាប់ក្នុងមួយសប្ដាហ៍ មិនបានធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) កើនឡើងនោះទេ សូម្បីតែចំពោះអ្នកជំងឺទឹកនោមផ្អែម។ លទ្ធផលក៏បង្ហាញថា ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងសញ្ញាបង្ហាញហានិភ័យជំងឺបេះដូងនៅតែមានស្ថិរភាព។

អ្នកជំនាញបញ្ជាក់ថា បញ្ហាសំខាន់មិនមែនស្ថិតនៅលើស៊ុតលឿងទេ ប៉ុន្តែស្ថិតនៅលើរបៀបចម្អិន និងរបបអាហារទាំងមូល។ គួរជ្រើសរើសស៊ុតស្ងោរ ឬចំហុយ ជាជាងបំពងប្រេងច្រើន ហើយរក្សារបបអាហារមានតុល្យភាព រួមជាមួយការហាត់ប្រាណទៀងទាត់ ដើម្បីការពារសុខភាពបេះដូង៕