ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្លិនស្អុយក្នុងទូទឹកកកច្រើនបណ្តាលមកពីអាហារខូច អាហារមិនបិទជិត ឬទូទឹកកកមិនបានសម្អាតជាប្រចាំ។ ដើម្បីកម្ចាត់ក្លិន អ្នកអាចប្រើវត្ថុមានស្រាប់ក្នុងផ្ទះដូចជា ម្សៅសូដា ក្រូចឆ្មារ កាកកាហ្វេស្ងួត ធ្យូងសកម្ម ឬធ្យូងធម្មតា តែស្ងួត និងសំបកក្រូច ឬក្រូចឃ្វិច ដែលអាចជួយស្រូបក្លិន និងធ្វើឱ្យទូទឹកកកមានក្លិនស្រស់ស្រាយដោយសុវត្ថិភាព។
អ្នកជំនាញក៏ណែនាំឱ្យ សម្អាតទូទឹកកករៀងរាល់ ២–៤ សប្តាហ៍ រក្សាអាហារក្នុងប្រអប់បិទជិត បោះចោលអាហារខូចទាន់ពេល និងកុំដាក់ទំនិញច្រើនពេក ដើម្បីការពារក្លិនស្អុយ និងរក្សាគុណភាពអាហារឱ្យបានល្អ៕
ចែករំលែកព័តមាននេះ