បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស របាយការណ៍ស៊ើបអង្កេត និងអ្នកជំនាញសន្តិសុខសាយប័រព្រមានថា ស្មាតហ្វូនដែលត្រូវបានឆ្លងមេរោគ អាចត្រូវបានជនខិលខូចប្រើប្រាស់ដើម្បីលួចថតសំឡេង ឬថតវីដេអូ ទោះបីបិទម៉ាស៊ីនក៏ដោយ។ មូលហេតុគឺទូរស័ព្ទទំនើបមួយចំនួននៅតែរក្សាផ្នែក Hardware មួយចំនួនឱ្យដំណើរការ ដើម្បីគាំទ្រមុខងារដូចជា Find My ឬសេវាសង្គ្រោះបន្ទាន់។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា ហានិភ័យនេះកើតឡើងជាចម្បងលើឧបករណ៍ដែលបានឆ្លងមេរោគពិសេសប៉ុណ្ណោះ មិនមែនលើទូរស័ព្ទទាំងអស់នោះទេ។
អ្នកជំនាញណែនាំឱ្យ ទាញយកកម្មវិធីពីប្រភពផ្លូវការប៉ុណ្ណោះ ជៀសវាងស្កេន QR Code ឬចុចតំណភ្ជាប់មិនស្គាល់ ប្រយ័ត្នពេលប្រើ Wi-Fi សាធារណៈ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យនៃការលួចទិន្នន័យ និងការរំលោភភាពឯកជន៕
ចែករំលែកព័តមាននេះ