សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ការស្ទង់មតិមួយនៅសហរដ្ឋអាម៉េរិកបានរកឃើញថា មនុស្សជំនាន់ Gen Z ជាង ២៥% មិនមានវេជ្ជបណ្ឌិតប្រចាំ ហើយមានតែ ៤៧% ប៉ុណ្ណោះ ដែលបានទៅពិនិត្យសុខភាពប្រចាំឆ្នាំ។ អ្នកជំនាញព្រមានថា ការរំលងការពិនិត្យសុខភាពជាប្រចាំ អាចធ្វើឱ្យខកខានការរកឃើញជំងឺនៅដំណាក់កាលដំបូង និងបង្កើនហានិភ័យជំងឺរ៉ាំរ៉ៃ ឬមហារីកនៅពេលក្រោយ។
អ្នកជំនាញណែនាំឱ្យមាន វេជ្ជបណ្ឌិតប្រចាំ និងពិនិត្យសុខភាពជាប្រចាំ ព្រោះវាជួយតាមដានប្រវត្តិសុខភាព វាយតម្លៃហានិភ័យ បង្ការជំងឺ និងបញ្ជូនទៅអ្នកឯកទេសបានទាន់ពេល។ គ្លីនិកព្យាបាលបន្ទាន់អាចជួយព្យាបាលបញ្ហាបន្ទាន់បាន ប៉ុន្តែមិនអាចជំនួសការថែទាំសុខភាពរយៈពេលវែងពីវេជ្ជបណ្ឌិតប្រចាំបានឡើយ៕
ចែករំលែកព័តមាននេះ