ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណ​ខុស​វិធី អាច​ធ្វើ​ឱ្យ​រាង​កាយ​ឆាប់​ចាស់​ជាង​វ័យ

4 អាទិត្យ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស អ្នកជំនាញ​ព្រមាន​ថា ការ​ហាត់ប្រាណ​ខ្លាំង​ពេក ឬ​មិន​ត្រឹមត្រូវ អាច​បង្កើន​ភាព​តានតឹង​អុកស៊ីតកម្ម និង​ការ​រលាក​ក្នុង​រាង​កាយ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ឆាប់​ចាស់​។

ទម្លាប់​ដែល​គួរ​ប្រុង​ប្រយ័ត្ន​រួម​មាន ការ​ហាត់​កីឡា​ខ្លាំង​លើស​កម្រិត ការ​ហាត់​ពេល​ពោះ​ទទេ មិន​ទុក​ពេល​ឱ្យ​រាង​កាយ​ស្ដារ​កម្លាំង លើក​ទម្ងន់​ធ្ងន់​ខុស​បច្ចេកទេស ហាត់​តែ​សាច់ដុំ​មួយ​ក្រុម ហាត់​ក្នុង​អាកាសធាតុ​ក្តៅ​ខ្លាំង និង​ហាត់​យប់​ជ្រៅ​។

អ្នកជំនាញ​ណែនាំ​ឱ្យ​ហាត់ប្រាណ​ក្នុង​កម្រិត​សម​ស្រប ផ្លាស់​ប្តូរ​ប្រភេទ​លំ​ហាត់ និង​ទទួលទាន​អាហារ​បំប៉ន​ឱ្យ​គ្រប់គ្រាន់ ដើម្បី​ជួយ​ថែរក្សា​សុខភាព និង​បន្ថយ​ហានិភ័យ​នៃ​ការ​ចាស់​មុន​វ័យ​៕