ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមសង្គ្រោះវៀតណាមរកឃើញសាកសពជនរងគ្រោះ ៣០នាក់ ក្រោយរញ្ជួយដីនៅវ៉េណេស៊ុយអេឡា

1 ថ្ងៃ មុន

ប្រទេស​វ៉េណេស៊ុយអេឡា៖ ក្រុមសង្គ្រោះរបស់វៀតណាម បានទាញយកសាកសពជនរងគ្រោះចំនួន ៣០នាក់ចេញពីគំនរអគារបាក់បែក ក្នុងរយៈពេល ៤ ថ្ងៃ ក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេស វ៉េណេស៊ុយអេឡា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី៣ ខែកក្កដានេះ។

ក្រុមការងារដែលមានសមាជិក ១២៤នាក់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមសង្គ្រោះអន្តរជាតិ ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ គ្រោះរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រ កាលពីថ្ងៃទី២៤ ខែមិថុនា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,២៩៥នាក់ បង្ករបួសជាង ១១,០០០នាក់ និងធ្វើឱ្យប្រជាជនប្រមាណ ១៦,០០០នាក់​បាត់បង់ទីជម្រក៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>