សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា មិនមានប្រភេទទឹកណាមួយស័ក្តិសមសម្រាប់មនុស្សគ្រប់រូបនោះទេ។ អ្នកដែលមានបញ្ហាក្រពះ ឬឈឺពោះញឹកញាប់ គួរជ្រើសរើស ទឹកក្តៅឧណ្ហៗ (៣៧–៦០°C) ដើម្បីជួយដល់ការរំលាយអាហារ ខណៈទឹកត្រជាក់អាចបង្កឱ្យក្រពះកន្ត្រាក់ និងមិនស្រួលពោះចំពោះមនុស្សមួយចំនួន។
ចំណែកទឹកក្រូចឆ្មារ មិនមែនជាភេសជ្ជៈ “បន្សាបជាតិពុល” ដូចការយល់ឃើញទូទៅទេ ហើយការផឹកញឹកញាប់អាចប៉ះពាល់ដល់ស្រទាប់អ៊ីណាម៉ែលធ្មេញ។ អ្នកជំនាញណែនាំឱ្យជ្រើសរើសប្រភេទទឹកឱ្យសមស្របនឹងស្ថានភាពសុខភាពរបស់ខ្លួន៕
ចែករំលែកព័តមាននេះ