ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងមានរឿងអី! កូនប្រសារកា.ប់ម្តាយក្មេកពិការអង្គុយលើរទេះ របួ.សធ្ងន់

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​កូនប្រសារ​ម្នាក់​ត្រូវ​បាន កម្លាំង​កង​រា​វុ​ធ​ហត្ថ​ស្រុក​ថ្ពង​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​បុរស​ជា​កូនប្រសារ​រូប​នោះ​ទាញ​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ម្ដាយក្មេក​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ។

មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​និយាយ នៅ​មុន​ពេល​ឃាត់ខ្លួន​បុរស​ជា​កូនប្រសារ​ចិត្តខ្មៅ​ខាងលើ​នេះ នៅ​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង បាន​ទទួល​ពាក្យបណ្តឹង​ហត​ឡាញ​Hotline លេខ​(១២៩២ )​ពី​ឈ្មោះ​នៅ នី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ (​ជា​មេ​ភូមិ​) ភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ប្តឹង​ស្តី​ពី​ករណី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសា​នឹង​ប៉ុនប៉ង​សម្លាប់​(​លើ​ម្តាយក្មេក ជា​ជន​ពិការ​) ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ភ្លាម​ៗ​នោះ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ថ្ពង បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក មានឈ្មោះ ហួត សៅ​លាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បុ​ខរ​បរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដែល​បាន​កាប់​ទៅ​លើ​ម្ដាយក្មេក​ចំ​ថ្គាម​១​កាំបិត និង​ចំ​កញ្ចឹងក​១​កាំបិត​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ក្រោយ​ឃាត់ខ្លួន​បុរស​ជា​កូនប្រសារ ដកហូត​វត្ថុ​តាង​រួម​មានកាំបិត​ផ្គាក់​១​ដើម​។

បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​មេ​ភូមិ​តាំង​សំរោង​ថា ស្ត្រី​ជា​ម្តាយក្មេក​ជា​ជន​ពិការ (​ជិះ​លើ​រទេះ​) មូលហេតុ​ដែល​កូនប្រសារ​កាប់​ម្តាយក្មេក​នោះ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​នោះ​ទេ​។ ព្រោះតែ​កូនប្រសារ​រូប​នោះ​ទើបតែ​មក​ពី​ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ រស់នៅ​ក្នុងភូមិ​តាំង​សំរោង បាន​រយៈពេល​២​ទៅ​៣​ខែ​ប៉ុណ្ណោះ ។ ស្ត្រី​រង​គ្រោះ មាន​ម្តាយ​មួយ​កូន​មួយ រស់នៅ​ជាមួយ​គ្នា មិនដឹង​មូលហេតុ​អ្វី​ច្បាស់លាស់ ស្រាប់តែ​កូនប្រសារ​រូប​នោះ ទាញ​យក​កាំបិត​ផ្គាក់​កាប់​លើ​ម្តាយក្មេក​ចំនួន​២​កាំបិត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង​។

បច្ចុប្បន្ន​កម្លាំង​មូលដ្ឋាន​ស្រុក​ថ្ពង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​បង្ក រួម​ជាមួយនឹង​វត្ថុ​តាង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>